• 2019-06-11 02:39:10
  • ព័ត៌មាន

ចេញរូបរាង Google Pixel 4 ដូច​ iPhone 11 សម្បើម​ណាស់​

  • 2019-06-11 02:39:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចែក​រំលែក​ដំណឹង​លេច​ធ្លាយ​គួរ​ឲ្យ​ទុក​ចិត្ត​​ OnLeaks បាន​បញ្ចេញ​រូបរាង​ដំបូង​បំផុត​នៃ​ Google Pixel 4 ដែល​សហការ​គ្នា​ជា​មួយ​ Pricebaba។

រូបភាព Render នេះ​គឺ​ផលិត​ចេញ​ដោយ​ផ្អែក​លើ​​​ដំណឹង​សំខាន់ៗ​ដែល​គេ​ទទួល​បាន​ពី​សង្វាក់​ផលិតកម្ម​ និង​អាច​ជា​ដំណឹង​គួរ​ទុក​ចិត្ត​បាន ត្បិត​ថា​វា​មិន​ទាន់​ជា​ដំណឹង​ចេញ​លេញ​ក្ដី។ រូបភាព​បាន​បង្ហាញ​ថា​ខ្នង​ខាង​ក្រោយ​របស់​ Pixel 4 គឺ​មាន​​​ស្រោប​ដោយ​សារធាតុ​កញ្ចក់ និង​ដង្គុំ​កាមេរ៉ា​ធំ មាន​រូបរាង​ដូច​ជា iPhone 11។

រូបភាព​នេះ​គឺ​ខុស​ប្លែក​ទៅ​នឹង​រូបភាព​​ចេញ​ផ្សាយ​កន្លង​មក​ ដែល​មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់​នោះ​ឡើយ។ រូបភាព​ផ្សាយ​កន្លង​ទៅ​គឺ​បង្ហាញ​ថា Pixel 4 មាន​ចោះ​រន្ធ​កាមេរ៉ា​ភ្លោះ​លើ​អេក្រង់​ខាង​មុខ និង​មាន​​ដង្គុំ​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​ដូច​ជា iPhone 7 Plus។

រូបភាពចេញផ្សាយកន្លងទៅ

​​​​រូបភាព​ Render នេះ អាច​ឲ្យ​គេ​ដឹង​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា​រន្ធ​សំឡេង​ខាង​មុខ​អាច​បញ្ជាក់​ពី​វត្តមាន​របស់​អេក្រង់​ក្បាល​ឆក ហើយ​មិន​ឃើញ​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ ដែល​អាច​ឲ្យ​សញ្ញា​ថា​នឹង​មាន​ការ​ប្រើ​បច្ចេកវិទ្យា​ស្កេន​មុខ ឬ ទ្រនាប់​ស្កេន​បង្កប់​លើ​អេក្រង់​ជំនួស​វិញ៕​​​​

ចុចអាន៖

ប្រភព៖ 9to5google ប្រែ​សម្រួល៖ សុខហេង

មតិយោបល់