- 2019-06-10 08:07:46
- ព័ត៌មាន
ចេញដំណឹងសោកសៅថ្មី អំពី Galaxy Note10 Pro
- 2019-06-10 08:07:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញដំណឹងសោកសៅថ្មី អំពី Galaxy Note10 Pro
ចន្លោះមិនឃើញ
Galaxy Note10 ប្រហែលជាមិនមានបច្ចេកវិទ្យាសាកថ្មលឿន ៤៥ វ៉ាត់នោះទេ។ នេះបើផ្អែកតាមដំណឹងដែលផ្ដល់ដោយ Max Weinbach នៃក្រុមផលិត Software ទូរសព្ទ XDA Developer។
ចចាមអារ៉ាមកន្លងមកបានធ្វើឲ្យអ្នកគាំទ្រ Samsung រំភើបចិត្តនៅពេលនិយាយថា Galaxy Note10 មានបច្ចេកវិទ្យាសាកថ្មលឿនជាង Galaxy S10 5G, Galaxy A70 និង Galaxy A80 ជិត ២ ដង។ ប៉ុន្តែផ្ទុយទៅវិញបច្ចេកវិទ្យាសាកថ្ម ៤៥ វ៉ាត់ នេះ អាចនឹងបង្ហាញមុខលើកដំបូងនៅលើម៉ូដែល Galaxy A90 ទៅវិញទេ។
ស្ដាប់ទៅអាចសមហេតុផល ព្រោះថា Galaxy A70 គឺជាស្មាតហ្វូនដំបូងរបស់ Samsung ដែលប្រើបច្ចេកវិទ្យាសាកថ្ម ២៥ វ៉ាត់ ដូចនេះការហក់ទៅប្រើបច្ចេកវិទ្យាសាកថ្មខ្លាំងជាងនេះ អាចនឹងធ្វើឡើងលើត្រកូល Galaxy A មុនគេ។
គួរដឹងថាដំណឹងថ្មីនេះ បានរំឭកតែអំពី Galaxy Note10 Pro ប៉ុណ្ណោះ ដែលនេះបានធ្វើឲ្យគេឆ្ងល់ថាកម្លាំងសាកលើ Galaxy Note10 ប្រភេទធម្មតា អាចមាន ២៥ វ៉ាត់ដូចគ្នា ឬ ប្រើត្រឹម ១៥ វ៉ាត់ដូច ត្រកូល Galaxy S10 ធម្មតា។ ប្រើកម្លាំងសាក ១៥ វ៉ាត់លើប្រភេទធម្មតា អាចមិនជាបញ្ហាធំដុំនោះទេ ប្រសិនប្រភេទធម្មតានេះមានថ្មត្រឹម ៣៤០០ mAh នោះ ហើយវាក៏ជួយកាត់បន្ថយតម្លៃលក់មួយកម្រិតផងដែរ៕
ចុចអាន៖