• 2019-06-10 02:03:36
  • ផលិតផលថ្មី

Avanza ស៊េរី​ឆ្នាំ ២០២០ រថយន្ត​កូន​កាត់​ជិះ​គ្នា​បាន ៧​នាក់​តម្លៃ​ជាង ៣ម៉ឺន​ដុល្លារ

  • 2019-06-10 02:03:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota Avanza ជា​​ប្រភេទ​រថយន្ត កូនកាត់​មើល​មួយ​ភ្លែត​ស្រដៀង Toyota Rush តែ​វា​ជា​រថយន្ត​ប្រភេទ Mini SUV ដែល​ក្រុមហ៊ុន Toyota បាន​អភិវឌ្ឍ​ទាំង​រូបរាង​និង​បច្ចេកទេស​យ៉ាង​ល្អ​ឥត​ខ្ចោះ​សម្រាប់​ស៊េរី​ឆ្នាំ ២០២០ នេះ។

រថយន្ត​​ស៊េរី​ថ្មី​នេះ មាន​ការ​ផ្លាស់ប្ដូរ​ច្រើន​ដោយ​មាន​ការ​រចនា​នូវ​ប៉ាណា​មុខ​ថ្មី អម​ជា​មួយ​និង​ចង្កៀង​ភ្លោះ​ប្រភេទ LED ភ្ជាប់​ជា​មួយ​និង​កញ្ចក់​មើល​ក្រោយ​ផ្នែក​ចំហៀង និង​របាំង​ការ​ពារ​ចំហៀង​រថយន្ត អម​ជា​ថាស​កង់​ទំហំ ១៥អ៊ីញរចនា​ថ្មី មាន​លក្ខណៈ​បែប​ស្ព័រ។

ចំណែក​ផ្នែក​ខាង​ក្រោយ​នៃ​រថយន្ត​បាន​បំពាក់​ចង្កៀង​ភ្លឺ​ច្បាស់ ជា​មួយ​និង​កាង​ខ្យល់​ដំបូល​ខាង​ក្រោយ ផ្នែក​ខាង​លើ​ភ្ជាប់​មក​ជា​មួយ​អង់តែន​វិទ្យុ​ទម្រង់​ជា​ព្រុយ​ត្រី​ឆ្លាម​អាច​ចាប់​រលក​សញ្ញា​បាន​ច្បាស់​ល្អ។

ចំណែក​ផ្នែក​ខាង​ក្នុង​រថយន្ត​បាន​បំពាក់​ជា​មួយ​ប្រព័ន្ធ​កម្សាន្ត DVD Touch Screen មុខ​ងារ T-Link ដែល​មាន​ភាព​ងាយ​ស្រួល​បញ្ជូន​ទិន្នន័យ​ពី​អេក្រង់​ទៅ​រថយន្ត ដែល​មាន​អេក្រង់​ពហុជំនាញ និង​ប៊ូតុង​បញ្ជា​បិទ បើក​សម្លេង​នៅ​លើ​ដៃ​ចង្កូត និង​ប្រព័ន្ធ​គ្រប់​គ្រង់​ម៉ាស៊ីន​ត្រជាក់​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​បើក​បរ។

Avanza ស៊េរីឆ្នាំ ២០២០ នេះ​ក៏​បាន​បំពាក់​ជា​មួយ​បច្ចេកវិទ្យា​សុវត្ថិភាព​ជា​ច្រើន​ដូច​ជា កាមេរ៉ា​ក្រោយ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ពេល​ចូល​ចត ពោង​សុវត្ថិភាព​ចំនួន២ ប្រព័ន្ធ​បែង​ចែក​កម្លាំង​សម្ពាធ​ហ្វ្រាំង (EBD) ប្រព័ន្ធ​ហ្វ្រាំង ABS ប្រព័ន្ធ​ការពារ​កៀប​ដោយ​ស្វ័យ​ប្រវត្តិ និង​គន្លឹះ​កៅអី​សុវត្ថិភាព​កូន​ក្មេង (ISO FIX)។

រថយន្ត​សម្រាប់​ប្រើ​ក្នុង​គ្រួសារ​នេះ ផ្ទៃ​ខាង​ក្នុង​ការ​​​រចនា​មាន​ភាព​ធំ​ទូលាយ​​​អាច​អ្នក​ធ្វើ​ដំណើរ​អង្គុយ​បាន​គ្នា ៧ នាក់ ជាមួយ​កៅអី​ជួរ​ទី​ពីរ​និង​ទី ៣ ដែល​អាច​បត់​បាន​និង​អាច​ផ្ដាច់​ចេញ​ពី​គ្នា​ងាយស្រួល​សម្រាប់​ការ​ដាក់​សម្ភារៈ​នានា​តាម​តម្រូវការ។

Avanza ស៊េរីឆ្នាំ ២០២០ មាន​ជម្រើស​ពណ៌​ចំនួន ៧​គឺ៖ ពណ៌​ស ពណ៌​ប្រាក់ ពណ៌​ប្រផេះ ពណ៌​ខ្មៅ ពណ៌​មាស និង​ពណ៌​ខៀវ។ ជា​មួយ​លក្ខណះ​ពិសេស​ជា​ច្រើន កែរ​ប្រែ​រូប​រាង​កាន់​តែ​ស្រស់​ស្អាត Toyota Avanza ស៊េរីឆ្នាំ ២០២០ ដាក់​លក់​ក្នុង​តម្លៃ ៣១ ៩០០ ដុល្លារ

អត្ថបទ៖ ម៉េងងី

មតិយោបល់