• 2019-06-06 08:06:17
  • ព័ត៌មាន

​KTM ​គ្រោង​នឹង​ចេញ​លក់​ម៉ូតូ​អគ្គិសនី​ដំបូង​របស់​ខ្លួន

  • 2019-06-06 08:06:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ឥណ្ឌា​ Bajaj ​Auto EV​បាន​សហការ​ចាប់​ដៃ​គ្នា​ជាមួយ​នឹង​ក្រុមហ៊ុន KTM លើ​គម្រោង​ផលិត​ឲ្យ​បាន​យានយន្ត​អគ្គិសនី​ផ្ដល់​កម្លាំង ៤៨ វ៉ុល​នេះ ដែល​គេ​ដឹង​ថា ជា​គម្រោង​ផលិត​ម៉ូតូ​អាគុយ ឬ​ Scooters ​អគ្គិសនី​សម្រាប់​ចេញ​លក់​លើ​ទីផ្សារ​ឲ្យ​បាន​ក្នុង​ឆ្នាំ ២០២២ ​ខាង​មុខ​នេះ។

Scooters អគ្គិសនីដែលអាចជាម៉ូតូដំបូងរបស់ KTM

​អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន Bajaj Auto ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​​ចុះ​បញ្ជី​លើ​កិច្ច​ព្រមព្រៀង​ផលិត​យានយន្ត​អគ្គិសនី​រួច​រាល់​ហើយ ដូច​នេះ​ទាំង Bajaj និង KTM ​នឹង​ចូល​រួម​ក្នុង​សហគ្រាស​ផលិត​ម៉ូតូ​នា​ពេល​អនាគត​កង់ ២ ​ដែល​ផ្តល់​កម្លាំង​ចន្លោះ​ប្រមាណ​ជា ៣ ទៅ ១០ ​គីឡូវ៉ាត់។ ​

​យោង​តាម​របាយការណ៍​បាន​បញ្ជាក់​ថា ​ក្រុមហ៊ុន​ Bajaj ​បាន​ជំនាញ​ខ្ពស់​ក្នុង​ការ​ផលិត​យាន​អគ្គិសនី​ដាក់​ឲ្យ​ដំណើរការ​សឹង​ពេញ​ប្រទេស​នៅ​ឥណ្ឌា​រួច​ហើយ ​ដូច្នេះ​ការ​ចាប់​ដៃ​ជាមួយ KTM ​នឹង​ធ្វើ​ឲ្យ​មាន​ការ​រីកចម្រើន។ យ៉ាងណាមិញ Bajaj ក៏ទទួលបានបទពិសោធន៍ច្រើនពី KTM វិញលើការផលិតម៉ូតូ Cross ដែលជាម៉ូឌែលជោគជ័យមួយខ្លាំងលើទីផ្សារ។ ដោយឡែក​ចំពោះ​លក្ខណៈ​សម្បត្តិផ្សេងៗ​​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ៕ ​

Motor cross របស់ KTM

អត្ថបទទាក់ទង៖

ប្រភព៖ Indian Autos Blog | globalbajaj ប្រែ​សម្រួល៖ រក្សា

មតិយោបល់