- 2019-06-06 02:31:55
- ព័ត៌មាន
iOS 13 មានមុខងារថ្មី ជួយឲ្យថ្ម iPhone មានអាយុកាលយូរឆ្នាំ
- 2019-06-06 02:31:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iOS 13 មានមុខងារថ្មី ជួយឲ្យថ្ម iPhone មានអាយុកាលយូរឆ្នាំ
ចន្លោះមិនឃើញ
iOS 13 មានបញ្ចូលមុខងារថ្មីៗគួរឲ្យចាប់អារម្មណ៍ជាច្រើន ដែលភាគច្រើនត្រូវបានគេមើលរំលង។ មុខងារថ្មីមួយសង្កេតឃើញដោយ Cult of Mac មានឈ្មោះថា "Optimized battery charging” មានតួនាទីជួយឲ្យថ្ម iPhone មានអាយុកាលវែង។
ពេលដំណើរការមុខងារនេះ iPhone នឹងមិនសាកថ្មឲ្យលើសពី ៨០% នោះឡើយ។ មុខងារនេះស្រដៀងនឹងមុខងារលើរថយន្ត Tesla ដែលកំណត់រថយន្តកុំឲ្យសាកអាគុយដល់ ១០០% បាន។
គួរដឹងថាពេលថ្មទូរសព្ទសាកត្រឹម ៨០% និងប្រើដោយសល់ថ្ម ២០% គឺល្អសម្រាប់សុខភាពថ្ម ជាជាងការសាកថ្មពេញដល់ ១០០% និងប្រើឲ្យអស់ដល់ ០% តែម្ដង។ ក្នុងរយៈពេលខ្លីគេមិនសង្កេតឃើញអ្វីខុសប្លែកនោះទេ ប៉ុន្តែក្នុងពេល ២-៣ ឆ្នាំ នឹងឃើញថាខុសគ្នាកម្រិតណា។
គួរដឹងថា iOS 13 នឹងបញ្ចេញប្រភេទ Public Beta ឲ្យអ្នកប្រើប្រាស់ទូទៅសាកល្បងប្រើចាប់ពីខែកក្កដាខាងមុខ ហើយប្រភេទផ្លូវការនឹងបញ្ចេញនាខែកញ្ញា ក្រោយ iPhone ស៊េរីថ្មីប្រកាសចេញ៕
ចុចអាន ៖