• 2019-06-04 06:48:15
  • ព័ត៌មាន

លើ iOS 13 ទោះ​អត់​អ៊ីនធឺណិត​ក៏អាច​រក​ iPhone ដែល​បាត់​បាន​ដែរ

  • 2019-06-04 06:48:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កម្មវិធី "Find My Friends” របស់ Apple ទទួល​បាន​ការ​កែប្រែ​ថ្មី​នៅ​លើ macOS Catalina និង iOS 13 ដោយ​វា​នឹង​មាន​ឈ្មោះ​ថ្មី​ថា "Find My”។ ឈ្មោះ​ថ្មី​នេះ​គឺ​បញ្ចូល​គ្នា​រវាង Find My iPhone និង Find My Friends។

ក្រៅ​ពី​ប្ដូរ​ឈ្មោះ​ហើយ មុខងារ​សំខាន់​ថ្មី​ដែល​​មាន​អាប់ដេត​លើ​កម្មវិធី​គឺ​ វា​អាច​ស្វែង​រក​ផលិតផល​ Apple ដែល​មិន​ភ្ជាប់​ជា​មួយ​អ៊ីនធឺណិត​បាន ដូច​នេះ​អាច​ស្វែង​រក iPhone ឬ MacBook ដែល​បាត់ ឬ​វង្វេង​ដៃ​មិន​ដឹង​ទុក​ទី​ណា បាន​យ៉ាង​ងាយ​ស្រួល។

Apple និយាយ​ថា​នៅ​ពេល​ដែល​ iPhone ឬ MacBook ដែល​បាត់​មិន​មាន​អ៊ីនធឺណិត ឬ រលត់​​ពន្លឺ​អេក្រង់​​ក្ដី វា​នឹង​ផ្ញើ​ចេញ​នូវ​សេវា​ Bluetooth ទៅ​កាន់​ផលិតផល Apple ផ្សេង​ទៀត​ដែល​នៅ​ក្បែរ​វា​ ទោះ​បី​ជា​ផលិតផល​ Apple នោះ​ជា​របស់​អ្នក​ដទៃ​ក្ដី។ ប្រសិនបើផលិតផល Apple នៅ​ក្បែរនោះ​ចាប់​យក​សេវា Bluetooth បាន វា​នឹង​ផ្ញើ​ទីតាំង iPhone ឬ MacBook ដែល​បាត់​ទៅ​កាន់​ម្ចាស់​ដើម​បាន៕

ចុចអាន៖

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់