• 2019-06-04 08:43:23
  • ព័ត៌មាន

​បង្កើត Corolla ៥៣ ​ឆ្នាំ​ហើយ​ទើប Toyota សម្រេច​ចិត្ត​បញ្ចូល​បច្ចេកវិទ្យា​ទំនើបមួយ

  • 2019-06-04 08:43:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​បញ្ចេញ​​រថយន្ត​ Corolla ​ស៊េរី​ថ្មី​ជា​ប្រភេទ Hatchback និង Wagon រួច​មក នៅ​ពេល​នេះ​ Toyota បាន​បង្ហាញ​រថយន្ត​ Corolla ប្រភេទ Sedan មួយ​ទៀត។

អ្វីដែលគេចាប់អារម្មណ៍នោះគឺរថយន្ត​ Corolla ចាប់​កំណើត​លើ​ទីផ្សារ​ជាង ៥៣ ​ឆ្នាំ​ហើយ​ ទើប​តែ​មាន​ប្រភេទ Hybrid នៅ​លើ​ស៊េរី​ថ្មី​នេះ​ប៉ុណ្ណោះ។

​Toyota ​បាន​ប្រើ​បច្ចេកវិទ្យា​ Hybrid ​ជំនាន់​ចុង​ក្រោយ​បង្អស់​ហៅ​ថា Hybrid Synergy Drive ​ដែល​មាន​តួនាទី​ដូច​រថយន្ត Prius ​ដែរ​គឺ​ជា​រថយន្ត​ប្រភេទ​ពាក់​កណ្ដាល​អគ្គិសនី ឬ​រថយន្ត​កូន​កាត់​កម្លាំង​ម៉ាស៊ីន​សាំង​លាយ​ថាមពល​អគ្គិសនី។

​រថយន្ត​មុខ​កាច​ស៊េរី​ថ្មី​នេះ​បំពាក់​ម៉ាស៊ីន ១,៨ លីត្រ ស៊ីឡាំង ៤ ​ផ្ដល់​កម្លាំង​បាន ១២១ សេះ(hp)។ ​ចំណែក​ម៉ូទ័រ​អគ្គិសនី​ផ្ដល់​កម្លាំង ៧១ សេះ​ហើយ​កម្លាំង​សាក​អាគុយ​ក៏​មាន​តួនាទី​ដូច Prius ជំនាន់​ថ្មី​ចឹង​ដែរ ប៉ុន្តែ​ជា​ប្រភេទ​ថ្មី​ដែល​តូយ៉ូតា​ឲ្យ​ឈ្មោះ​ថា Hyper-Prime Nickle មាន​នាទី​ជំនួយ​ការ​សាក​កាន់​តែ​រហ័ស។

​ចំពោះ​កម្រិត​ស៊ី​សាំង​តិច​មែន​ទែនគឺ​ចម្ងាយ​ដី ១០០ គ.ម៉​ក្រៅ​ក្រុង​ស៊ី​ប្រមាណ​ជា ៤,៤ ទៅ ៤,៥ លីត្រ​ប៉ុណ្ណោះ​។ ​រី​ឯ​ការ​រចនា​ផ្នែក​ខាង​ក្នុង​ប្រភេទ​ Full Option ​បំពាក់​អេក្រង់ ៨ ​អ៊ិញ​ Touchscreen ​ភ្ជាប់​ជាមួយ Apple CarPlay, Siri EyesFree, ​មុខងារ​កំណត់​សម្គាល់​សំឡេង Voice Recognition, Bluetooth, ​បច្ចេកវិទ្យា​តាម​ដាន Traffic និង​បច្ចេកវិទ្យា Toyota Entune App Suite។

​លើស​ពី​នេះ​ទៀត​ Corolla ឆ្នាំ ២០២០ ​បំពាក់​បន្ថែម​បច្ចេកវិទ្យា​កម្រិត​សុវត្ថិភាព​ជំនាន់ ២(Toyota Safety Sense 2.0), បច្ចេកវិទ្យា ​Pre-Collision System(PCS), ​បច្ចេកវិទ្យា Full-radar cruis control, ​បច្ចេកវិទ្យា Lane departure Alert ជាមួយ​នឹង​បច្ចេកវិទ្យា​ជំនួយ​ចង្កូត, ​បច្ចេកវិទ្យា Lane tracing Assist ​ជាដើម។

​ចំពោះ​តម្លៃ​ចាប់​ផ្តើម​នៅ​បរទេស​ប្រមាណ​ជា ២៤ ៧៩០ ដុល្លារ ​ឯ​តម្លៃ ២៦ ៧៩០ ដុល្លារ​សម្រាប់​ជម្រើស Premium

អត្ថបទទាក់ទង៖

ប្រភព៖ Touropia ប្រែ​សម្រួល៖ រក្សា

មតិយោបល់