- 2019-06-04 04:06:24
- ព័ត៌មាន
ស្វែងយល់ពីចំណុចសំខាន់និងការប្រើប្រាស់មុខងារ Dark Mode លើ iOS 13
- 2019-06-04 04:06:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់ពីចំណុចសំខាន់និងការប្រើប្រាស់មុខងារ Dark Mode លើ iOS 13
ចន្លោះមិនឃើញ
នៅព្រឹត្តិការណ៍ WWDC ២០១៩ កាលពីយប់មិញ Apple បានបង្ហាញនូវមុខងារថ្មីមួយឲ្យឈ្មោះ 'Dark Mode' ដែលនឹងលេចចេញក្នុងប្រព័ន្ធប្រតិបត្តិ iOS 13 ត្រៀមដាក់ឲ្យប្រើប្រាស់អំឡុងការបង្ហាញ iPhone សេរ៊ីថ្មី។ មុខងារនេះមានការអភិវឌ្ឍដូចទៅនឹង Dark Mode ធ្លាប់មានលើប្រព័ន្ធ macOS Mojave កាលពីឆ្នាំទៅអ៊ីចឹងដែរ។
ដើម្បីដំណើរការ Dark Mode អ្នកប្រើប្រាស់អាចធ្វើការកំណត់បានក្នុងកម្មវិធី Settings ស្ថិតនៅខាងក្នុងផ្នែក Display & Brightness ដែលមានកំណត់ជា Light (ភ្លឺធម្មតា) ឬ Dark (ងងឹត) និងម្យ៉ាងទៀតក៏អាចកំណត់ថេរវេលាលើការប្រើមុខងារនេះស្វ័យប្រវត្តិថែមទៀតផង។
កាន់តែសាមញ្ញនិងរហ័សបំផុត Dark Mode ក៏មានបង្កប់ក្នុងប្រអប់ថែមថយពន្លឺអេក្រង់ លើផ្ទៃ Control Center ដោយគ្រាន់អ្នកសង្កត់លើនោះឲ្យជាប់ ដល់លោតឃើញមុខងារថ្មីមួយនេះ។
សម្រាប់ Dark Mode នៅពេលដែលអ្នកបើកដំណើរការវា មិនត្រឹមតែផ្ទៃកម្មវិធី (App) នោះទេ ដែលប្រែទៅជាងងឹត សូម្បីតែផ្ទៃនៃ Wallpaper ក៏នឹងផ្លាស់ប្តូរស្វ័យប្រវត្តិដូចគ្នា។ គិតត្រឹមបច្ចុប្បន្ន Apple អភិវឌ្ឍឲ្យដំណើរការលើកម្មវិធីសំខាន់ៗមួយចំនួនមានដូចជា Settings, Photo, Apple Mucic, Message, Phone, Map, Mail, Apple News និងជាច្រើនទៀតដែលនឹងកំណត់ឲ្យគាំទ្រជាបន្តបន្ទាប់។
ទស្សនាវីដេអូខាងក្រោម៖
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: