- 2019-06-04 02:57:58
- ព័ត៌មាន
ចោរហ្វេនរឿង Fast 8 ស្រឡាញ់ឡាន Dodge Challenger តែលួចហើយយកមកប្លុងចោលវិញ
- 2019-06-04 02:57:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចោរហ្វេនរឿង Fast 8 ស្រឡាញ់ឡាន Dodge Challenger តែលួចហើយយកមកប្លុងចោលវិញ
ចន្លោះមិនឃើញ
រថយន្ត Dodge Challenger SRT Hellcat ដែលជាកម្មសិទ្ធិរបស់លោក Richard Rawling មានតួនាទីជាម្ចាស់យានដ្ឋានមួយកន្លែងឈ្មោះ Gas Monkey Garage នៅសហរដ្ឋអាមេរិក ត្រូវបានចោរលួចយកទៅបាត់តាំងពីជាង ៩ ខែមុន ទើបតែប្រទះឃើញកាលពីមួយសប្ដាហ៍កន្លងទៅ។
យ៉ាងណាមិញ គេមិនដឹងថា ចោរលួចរថយន្តកំពូលលឿននោះទៅបានយ៉ាងម៉េចទេ ប៉ុន្តែម្ចាស់រថយន្តបានដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចឲ្យជួយតាមស្វែងរកជាច្រើនខែដែរ នៅតែរកមិនឃើញ ស្រាប់តែមកឃើញដោយចៃដន្យគេយកមកប្លុងចោលនៅប្លុកស្ងាត់មួយកន្លែង។
បន្ទាប់ពីរកឃើញរថយន្តសំណព្វចិត្តវិញ លោក Rawling មិនបាននិយាយអ្វីច្រើនទេ គ្រាន់តែមកចរចារជាមួយក្រុមហ៊ុនធានារ៉ាប់រងរបស់លោកប៉ុណ្ណោះ។
សូមបញ្ជាក់ដែរថា រថយន្តល្បឿនលឿន Dodge Challenger SRT Hellcat ដែលគេចំណាំឃើញតួអង្គ DOM ជិះសម្ដែង នៅក្នុងខ្សែភាពយន្ត The Fate of the Furious ឬ Fast & Furious 8 ឬគេស្គាល់ថាជា Fast 8 នោះជាប្រភេទម៉ាស៊ីន Supercharge V8 ទំហំ ៦,២ លីត្រ ប្រើហ្គាសសុទ្ធ អាចផ្ដល់កម្លាំងបាន ៧០៧ សេះ(hp) មានសមត្ថភាពអាចរត់បានល្បឿនអតិបរមា ៣២០ គ.ម/ម៉ និងមានល្បឿនស្ទុះជាន់ពី ០ ទៅ ១០០ គ.ម/ម៉ ចំណាយពេលតែ ៣,៦ វិនាទីប៉ុណ្ណោះ ឯតម្លៃវិញខ្ទង់ប្រមាណជា ៥ ៥៩២០ ដុល្លារ(លក់នៅលើសហរដ្ឋអាមេរិក)៕
វីដេអូម្ចាស់ រំភើបពេលរកឃើញរថយន្តវិញ
អត្ថបទទាក់ទង៖