• 2019-06-03 01:01:18
  • ព័ត៌មាន

បង្កើត​ឡើង​បាន​ ១៨ ឆ្នាំ Apple គ្រោង​ប្រកាស​ឲ្យ​កម្មវិធី​មួយ​ចូល​និវត្តន៍​ហើយ

  • 2019-06-03 01:01:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​ពី MacRumors បាន​កត់​សម្គាល់​ឃើញ​ថា​ទាំង​នៅ​លើ​ទំព័រ Facebook និង Instagram ​នៃ iTunes របស់ Apple ​ត្រូវ​បាន​កែប្រែ​ដោយ​កំណត់​ឲ្យ​អ្នក​ប្រើប្រាស់​ចុច​ឆ្លង​ចូល​ទៅ​កាន់​ទំព័រ​ថ្មី​នៃ Apple TV ជំនួស​វិញ។ រឿងរ៉ាវ​ដ៏​ភ្ញាក់ផ្អើល​នេះ​បាន​ផ្ទុះ​ឡើង ​មុន​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ការ​មក​ដល់​នៅ​ព្រឹត្តិការណ៍ WWDC ​ឆ្នាំ ២០១៩ នា​ខែ​មិថុនា ដែល​ជា​សញ្ញា​បង្ហាញ​យ៉ាង​ច្បាស់​ថា​កម្មវិធី​មាន​អាយុ​កាល ១៨ ឆ្នាំ​នេះ​ត្រូវ​ឈាន​មក​ដល់​ផ្លូវ​បញ្ចប់​ហើយ។

តាម​ការ​ព្យាករណ៍​គេ​ជឿជាក់​ថា Apple នឹង​ចែក​ដាច់​ដោយ​ឡែក​រវាង​កម្មវិធី Musis, TV និង Podcast ពោល​គឺ​ពុំ​ប្រើប្រាស់​បញ្ចូល​តែ​មួយ​ក្នុង iTunes ដូច​កាល​ពី​អតីតកាល​ទៀត​ឡើយ។ អ្នក​ប្រើប្រាស់​ក៏​ទំនង​ជា​នឹង​ឃើញ​មុខងារ​ថ្មី​មួយ​ចំនួន​ដូច​ជា​ការ​បើក​ឲ្យ​ទិញ​តន្រ្តី​នៅ​លើ​កម្មវិធី Music ដូច​ធ្លាប់​មាន​លើ iTunes គួប​ផ្សំ​ការ​កែប្រែ​ជា​ច្រើន​ទៀត។

រំឭក​ថា​នេះ​មិន​ខុស​ពី​ការ​លើក​ឡើង​នា​ខែ​មេសា របស់​អ្នក​អភិវឌ្ឍ​មួយ​រូប​លោក Steve Troughton-Smith ​បាន​បង្ហើប​លើ​បណ្តាញ​សង្គម Twitter ថា៖ "ដោយ​ផ្អែក​តាម​ភស្តុតាង​ដែល​ខ្ញុំ​មិន​ចង់​បង្ហាញ​ជា​សាធារណៈ គឺ Apple កំពុង​រៀបចំ​បង្កើត​កម្មវិធី​ថ្មី​មាន Music, Podcasts និង Books ជា​ដើម​សម្រាប់ macOS មក​ចូលរួម​ជាមួយ​កម្មវិធី TV ពោល​គឺ​ដល់​ពេល​ចែកផ្លូវ​ជាមួយ iTunes ហើយ"។

គួរ​បញ្ជាក់​ថា iTunes ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី ៩ មករា ឆ្នាំ ២០០១ អំឡុង​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​ស្ថាបនិក​លោក Steve Jobs ដែល​កម្មវិធី​អាច​ដំណើរការ​បាន​ទាំង​នៅ​លើ​ iPhone/iPad ក៏​ដូច​ជា​កុំព្យូទ័រ​ប្រើ​ប្រព័ន្ធ Windows 7 និង macOS។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Gizmodo | rollingstone ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់