• 2019-05-30 03:30:42
  • ព័ត៌មាន

OnePlus 7 Pro ពិតជាខ្លាំងដូចក្រុមហ៊ុនអួតមែន ពេលសាកកម្លាំងនឹង Galaxy S10+ (វីដេអូ)

  • 2019-05-30 03:30:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ផ្សព្វផ្សាយ​របស់​ OnePlus បាន​អះអាង​ថា​ OnePlus 7 Pro ជា​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​របស់​ខ្លួន ដែល​បាន​ពង្រឹង​ល្បឿន​ដំណើរ​ការ​កាន់​តែ​លឿន​ជាង​មុន។ ចង់​ដឹង​ថា​ OnePlus 7 Pro ខ្លាំង​កម្រិត​ណា​នោះ គណនី YouTube មួយ​បាន​យក​វា​ប្រកួត​សមត្ថភាព​នឹង​ Galaxy S10+។

តាម​ការ​ធ្វើ​តេស្ត​ជា​ច្រើន​របស់​ PhoneBuff បាន​លទ្ធផល​ថា​ Galaxy S10+ គឺ​ជា​​ស្មាតហ្វូន​ល្បឿន​លឿន​ជាង​គេ​បំផុត​​មួយ ប្រចាំ​គណនី​របស់​ខ្លួន។ ពេល​នេះ​ Galaxy S10+ នឹង​ត្រូវ​ប្រកួត​ជា​មួយ​ចំណូល​ថ្មី​ដែល​ជា​ OnePlus 7 Pro។

មុន​ទស្សនា​ការ​ប្រកួត​គួរ​ដឹង​ថា​ស្មាតហ្វូន​ទាំង​ពីរ​ប្រើ​បន្ទះ​ឈីប​ Snapdragon 855 ដូច​គ្នា, អេក្រង់​អាច​បង្ហាញ​រូប​ក្នុង​កម្រិត ៣១២០ x ១៤៤០ ភីកសែល​ដូច​គ្នា, ប្រើ​ Android 9.0 ដូច​គ្នា។ ស្មាតហ្វូន​ទាំង​ពីរ​ខុស​គ្នា​ត្រង់​ RAM ដោយ OnePlus មាន​ទំហំ ១២ GB និង S10+ មាន​ទំហំ ៨ GB។ ចំណែក​អង្គ​ផ្ទុក​របស់​ OnePlus មាន​ទំហំ ២៥៦ GB និង​ប្រើ​បច្ចេកវិទ្យា UFS 3.0 ខណៈ​ដែល S10+ មាន​ទំហំ ១២៨ GB និង​ប្រើ​បច្ចេកវិទ្យា UFS 2.1។

ការ​ធ្វើ​តេស្ត​ចាប់​ផ្ដើម​ឡើង​ដោយ​ការ​បើក​កម្មវិធី​ និង​ហ្គេម​ជា​ច្រើន​ ដោយ​ដំណាក់​កាល​ដំបូង​នេះ OnePlus បាន​នាំ​មុខ​ S10+ តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ។ ចូល​ដល់​ដំណាក់​កាល​ទី​ពីរ​គឺ​ជា​ការ​ធ្វើ​តេស្ត​សមត្ថភាព​រក្សា​ទុក​កម្ម​​ឲ្យ​ដំណើរ​ការ​ក្នុង RAM។ ដំណាក់​កាល​ទី​ពីរ​ OnePlus នៅ​តែ​នាំ​មុខ ហេតុ​នេះ ​នាំ​ឲ្យ​ OnePlus 7 Pro ក្លាយ​ជា​ជើង​ឯក​កំពូល​ល្បឿន​ថ្មី​ប្រចាំ​ PhoneBuff៕

ចុចអាន៖

អត្ថបទ៖ សុខហេង

មតិយោបល់