• 2019-05-30 01:50:18
  • ព័ត៌មាន

ប្រឡូកបាន ៣ ឆ្នាំ Oppo ​នឹង​បញ្ចប់​ឈ្មោះ​ស៊េរី “F“ ហើយ​ជំនួស​ដោយ​ឈ្មោះ​ថ្មី​នេះ​វិញ

  • 2019-05-30 01:50:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

F11 និង F11 Pro ​នឹង​ក្លាយ​ជា​ស្មាតហ្វូន​សេរ៊ី F ចុង​ក្រោយ​បង្អស់ មុន​ត្រូវ​បាន​ក្រុមហ៊ុន Oppo ផ្លាស់​ប្តូរ​ឈ្មោះ​ទៅ​ជា​សេរ៊ី "Reno" នៅ​ពេល​ខាង​មុខ។ យោង​តាម​សារព័ត៌មាន 91Mobiles បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​យក្ស​ចិន​មួយ​នេះ ​នឹង​ប្រើប្រាស់​ឈ្មោះ Reno ជំនួស​វិញ​លើ​ទីផ្សារ​សកល​សម្រាប់​ថ្ងៃ​អនាគត។

សេរ៊ី F របស់​ក្រុមហ៊ុន Oppo បាន​ចេញ​ផ្សាយ​ដំបូង​បង្អស់​នា​ខែ​មករា ឆ្នាំ ២០១៦ ជាប់​ជា​ស្មាតហ្វូន​ធុន​កណ្តាល​ដែល​មាន​តម្លៃ​សមរម្យ ផ្តល់​នូវ​សមត្ថភាព​នៃ​កាមេរ៉ា​ Selfie ច្បាស់​ម៉ត់​ល្អ និង​វិវត្ត​រូបរាង​បាន​ល្អ​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត។

សម្រាប់​ម៉ូឌែល Reno ដំបូង​បង្អស់ ​ត្រូវ​បាន​រចនា​ជា​កាមេរ៉ា​ឆូត​រាង​ទ្រេត "Shark Fin" នៅ​ផ្នែក​ខាង​លើ ដោយ​មាន​ពីរ​ជម្រើស​ជា​ប្រភេទ​ធម្មតា​និង​ 10x Zoom ដែល​ម៉ូឌែល 10x Zoom មាន​ប្រើ​កាមេរ៉ា ៣ គ្រាប់ អាច​ថត​វីដេអូ​ដល់​កម្រិត 4K។

រំឭក​ថា​ Oppo ទទួល​បាន​ជោគជ័យ​ខ្លាំង​នា​ឆ្នាំ ២០១៨ ដោយ​នៅ​ទីផ្សារ​សកល​ខ្លួន​ក្តោបក្តាប់​ទីផ្សារ​បាន ៤,១ ភាគរយ តែ​ជា​តួ​លេខ​កើន​ឡើង ៣៨,៦ ភាគរយ​នៅ​ត្រីមាស​ចុង​ក្រោយ។ សម្រាប់​ទីផ្សារ​ប្រទេស​វៀតណាម Oppo កំពុង​ឈរ​ចំណាត់ថ្នាក់​ទី ២ ​លក់​ចេញ​បាន ៣,៥ លាន​គ្រឿង ស្មើ​នឹង ២៣ ភាគរយ​នៃ​ចំណែក​ទីផ្សារ​រួម។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់