• 2019-05-28 01:30:49
  • ព័ត៌មាន

Samsung សហការ​ជាមួយ​ដៃ​គូ​ជំនិត Apple ប៉ះប៉ូវ​ចិត្ត​ម្ចាស់ Galaxy S10/S10E

  • 2019-05-28 01:30:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​បំបាត់​នូវ​រចនាបថ​ស្នាម​ឆក ក្រុមហ៊ុន Samsung បាន​វិវត្ត​ច្នៃ Sensor ផ្នែក​កាមេរ៉ា​មុខ​ទម្លុះ​ចូល​ទៅ​ក្នុង​អេក្រង់​នៅ​លើ​ត្រកូល​គ្រួសារ Galaxy S10។ ជា​ការ​ពិត​ដែល​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ហាក់​អន់ចិត្ត​នឹង​ផ្នែក​ខ្មៅ​ដែល​នៅ​សេសសល់​មួយ​នេះ រហូត​មាន​អ្នក​ខ្លះ​ក៏​ច្នៃ​បង្កើត​នូវ Wallpaper ដោយ​ខ្លួន​ឯង ដើម្បី​លុប​បំបាត់។

មិន​យូរ​ប៉ុន្មាន​ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង Samsung ក៏​ផ្តើម​សហការ​ជាមួយ​ក្រុមហ៊ុន Disney ដើម្បី​ចេញ​ផ្សាយ​នូវ​បណ្តុំ​ Wallpaper ប្លែកៗ​ជា​ច្រើន​សន្លឹក ដើម្បី​មក​ប៉ះប៉ូវ​ចិត្ត​ម្ចាស់​ស្មាតហ្វូន​ Galaxy S សេរ៊ី​ឆ្នាំ ២០១៩។

ក្នុង​នោះ​មាន​បណ្តុំ​ការ​រចនា​នូវ​រូបភាព​នៃ​តួ​អង្គ​ល្បី​មួយ​ចំនួន​ដូច​ជា Frozen, Zootopia និង The Incrediebles ជា​ដើម។ ជា​ធម្មតា​ផ្ទាំង Theme ផ្លូវការ​របស់ Samsung អ្នក​ប្រើប្រាស់​អាច​សាកល្បង​ត្រឹម​រយៈ​ពេល ១៤ ​ថ្ងៃ មុន​លោត​ចូល Theme ធម្មតា​វិញ ​ពោល​គឺ​ទាមទារ​ឲ្យ​អ្នក​ចំណាយ​លុយ​ដើម្បី​ទិញ ប៉ុន្តែ​សម្រាប់​ការ​ច្នៃប្រឌិត​ថ្មី​របស់ Disney គឺ​នឹង​ចែក​ជូន​ឥត​គិត​ថ្លៃ​ដល់​ម្ចាស់​ស្មាតហ្វូន Galaxy S10/S10 E (S10 Plus មិន​ទាន់​មាន​ការ​បញ្ជាក់​លម្អិត​នោះ​ឡើយ)។

គួរ​រំឮក​ថា Disney គឺ​ជា​ដៃ​គូ​សហការ​ដ៏​ធំ​មួយ​ជាមួយ​នឹង​ក្រុមហ៊ុន​យក្ស​អាមេរិក Apple ដោយ​កន្លង​ទៅ​ក្រុមហ៊ុន​របស់​លោក Tim Cook ក៏​បាន​ផ្តល់​នូវ​សេវាកម្ម​និង​ដាក់​លក់​ផលិតផល​មួយ​ចំនួន​ចេញ​របស់​ក្រុមហ៊ុន​ល្បី​ឈ្មោះ​មួយ​នេះ​ផង​ដែរ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់