• 2019-05-27 01:23:03
  • ព័ត៌មាន

មិនមែន​ឥណ្ឌា មិនមែន​ចិន តែ Apple រត់​ទៅ​ផលិត MacBook/iPad នៅ​ប្រទេស​ថ្មី​មួយ​ទៀត

  • 2019-05-27 01:23:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​ចុង​ក្រោយ​បង្អស់​បាន​ចុះ​ផ្សាយ​ថា​រោងចក្រ Pegatron ដែល​សហការ​ជាមួយ​ក្រុមហ៊ុន​យក្ស Apple ​នឹង​ចាប់​ផ្តើម​ចង្វាក់​ផលិតកម្ម​កុំព្យូទ័រ MacBook និង​ iPad នៅ​ទីតាំង​ថ្មី​ក្នុង​ទីក្រុង Batam ប្រទេស​ឥណ្ឌូណេស៊ី ដែល​ជា​រោងចក្រ​ស្ថិត​ក្រៅ​តំបន់​គ្រោះថ្នាក់ ​និង​ជា​គោលដៅ​ជៀសវាង​ការ​រាំងស្ទះ​ដោយ​សារ​សង្រ្គាម​ពាណិជ្ជកម្ម។

ប្រភព​ពី​សារព័ត៌មាន DigiTimes បាន​ឲ្យ​ដឹង​ថា​គម្រោង​នៃ​ចង្វាក់​ផលិតកម្ម​ថ្មី​នេះ ក៏​ស្ថិត​ក្នុង​ផែនការណ៍​បណ្តាក់​ទុន​ប្រមាណ ៣០០ លាន​ដុល្លារ​ ដែល Pegatron ​ចង់​បង្កើត​រោងចក្រ​ថ្មី ២ ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។

តាម​ពិត​ទៅ​ដំបូង​ឡើយ​ក្រុមហ៊ុន​នេះ​ក៏​មាន​បំណង​ចង់​រត់​ទៅ​បើក​រោងចក្រ​នៅ​វៀតណាម ប៉ុន្តែ​ជា​លទ្ធផល​សម្រេច​ក៏​ជ្រើស​យក​ឥណ្ឌូណេស៊ី​ជំនួស​វិញ។

រំឭក​ថា​នេះ​ពុំ​មែន​ជា​ផែនការណ៍​ដំបូង​នោះ​ទេ ដោយ​កន្លង​ទៅ​ក៏​ធ្លាប់​មាន​របាយការណ៍​ជាក់ស្តែង​មួយ​ដែល​ថា Foxconn ដែល​ជា​ដៃ​គូ​កាន់​ឆ្នាំ​ជាមួយ Apple ក៏​កំពុង​រៀបចំ​ការ​សាកល្បង​ដំឡើង iPhone X នៅ​ប្រទេស​ឥណ្ឌា​ផង​ដែរ ពោល​បាន​ព្យាយាម​ដក​ខ្លួន​ម្តង​បន្តិច​ចេញ​ពី​ទីផ្សារ​ចិន ស្រប​ពេល​ឥទ្ធិពល​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​ទាំង​ពីរ​នៅ​តែ​មិន​ទាន់​រក​ដំណោះស្រាយ​រួចរាល់៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ៖

ប្រភព៖ iphonemod ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់