• 2019-05-16 04:42:33
  • ផលិតផលថ្មី

ចេញ​មក​ស្រេច! ម៉ូតូ Zoomer-X ស៊េរី​ ២០១៩

  • 2019-05-16 04:42:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​​ពន្យារ​ពេល​អស់​ជា​ច្រើន​ខែ​រួច​មក នៅ​ពេល​នេះ​ម៉ូតូ Honda Zoomer-X ស៊េរី​ឆ្នាំ ២០១៩ បាន​ចេញ​មុខ​ជា​ផ្លូវ​ការ​ហើយ​ នៅ​ពាក់​កណ្ដាល​ខែ​ឧសភា​នេះ​។

Zoomer-X ស៊េរី​ថ្មី​នៅ​តែ​មិន​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ខុស​ពី​ស៊េរី​មុនៗ​ ប៉ុន្តែ​មាន​ការ​ផ្លាស់​ប្ដូរ​ត្រង់​រចនាបថ​តែម និង ការ​រចនា​ពណ៌​​ផង​ដែរ។ ម៉ូតូ​ថ្មី​នេះ មាន​ជម្រើស​ពណ៌​ចំនួន​បួន​ រួម​មាន​ពណ៌​ខ្មៅ​សុទ្ធ ពណ៌​ក្រហម​លាយ​ខ្មៅ (ប្រើ​កង់​​មុខ​ពណ៌​ខ្មៅ) ពណ៌​លឿង​លាយ​ថ្មី និង​ពណ៌​លាយ​ខ្មៅ (ប្រើ​កង់​មុខ​ពណ៌​ស)។

លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ក៏​មិន​ប្រែ​ប្រួល​ដែរ ពោល​ប្រើ​ប្រាស់​ម៉ាស៊ីន ១១០ សេសេ ដែល​មាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ជំនាន់​ចុង​ក្រោយ​របស់​ Honda សន្សំសំចៃ​​ប្រេង, មាន​សំឡេង​ស្ងាត់ និង​ប្រើ​ធន់។ Zoomer-X ស៊េរី​ថ្មី​នេះ​បាន​កំណត់​តម្លៃ​លក់​នៅ​ប្រទេស​ថៃ ខ្ទង់​ប្រមាណ ៥៥ ៧០០ បាត ដែល​ស្មើ​ប្រមាណ​ ១ ៧៦០ ដុល្លារ៕​​​​​

ចុចអាន៖

ប្រភព៖ Mocyc ប្រែ​សម្រួល៖ សុខហេង

មតិយោបល់