• 2019-05-16 02:44:33
  • ព័ត៌មាន

ម៉ូតូ​ Click ផ្លាកលេខពិសេស មានគេឲ្យដល់ជិត ២ ម៉ឺន​ដុល្លារ ប៉ុន្តែម្ចាស់មិនព្រមលក់

  • 2019-05-16 02:44:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មីៗ​នេះ​ លោក Pham Dach ដែល​រស់​នៅ​សង្កាត់​ Tan Phu នៃ​ទីក្រុង​ហូជីមិញ បាន​ធ្វើ​ឲ្យ​មនុស្ស​មិន​តិច​ទេ​លួច​ច្រណែន​ ក្រោយ​ពី​រូប​គាត់​មាន​សំណាង​ក្លាយ​ជា​ម្ចាស់​ផ្លាក​លេខ​ 777 77 ជា​ផ្លាក​លេខ​ក្រុង​ហូជីមិញ។

​​​​​​​ម្ចាស់​ម៉ូតូ Honda Click ដែល​មាន​សំណាង​បាន​ផ្លាក​លេខ​ពិសេស​នេះ​បាន​និយាយ​ថា ពេល​ដែល​ទទួល​បាន​ផ្លាក​លេខ​ 777 77 នេះ​ភ្លាម​ មាន​មនុស្ស​ជា​ច្រើន​ហ៊ាន​ឲ្យ​ថ្លៃ​ម៉ូតូ​របស់​ខ្លួន​ដល់​ជាង ៤០០ លាន​ដុង (ប្រមាណ​ ១៧ ១៧០ ដុល្លារ) ប៉ុន្តែ​រូប​គាត់​មិន​ព្រម​លក់​នោះ​ទេ។

ម្ចាស់​ម៉ូតូ​រូប​នេះ​លើក​ឡើង​ថា​ផ្លាក​លេខ​ ៧ ប្រាំ​ដង​នេះ ពេញ​និយម​ខ្លាំង​ណាស់​ក្នុង​ចំណោម​ពលរដ្ឋ​វៀតណាម​ ដោយ​សារ​តែ​លេខ​ ៧ មាន​អត្ថន័យ​ល្អ ជា​លេខ​តំណាង​ឲ្យ​ឥទ្ធិពល​ពិសេស។

គួរ​ដឹង​ថា​បច្ចុប្បន្ន​នេះ​លើ​ទីផ្សារ​វៀតណាម​ ម៉ូតូ Honda Vario 150 (នៅ​ប្រទេស​ដទៃ​ហៅ​ថា​ Honda Click) ស៊េរី​ឆ្នាំ ២០១៩ មាន​តម្លៃ​ប្រមាណ ៦២ លាន​ដុង ដែល​ស្មើ​ប្រមាណ​ ២ ៦៦០​ ដុល្លារ៕

ចុចអាន៖

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់