• 2019-05-14 05:40:00
  • ព័ត៌មាន

យកឡានមួយគ្រឿង អូសយន្ត​ហោះ​ ១៣០​ តោន​ទៅមុខរួច

  • 2019-05-14 05:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​អគ្គិសនី ម៉ូដែល X P100D របស់​ក្រុមហ៊ុន Tesla បាន​បង្កើត​កំណត់ត្រា​ថ្មី​មួយ ដោយ​អាច​ទាញ​យន្តហោះ​ទម្ងន់​ធ្ងន់ Boeing 787-9 បាន​ចម្ងាយ​ជាង៣០០​ម៉ែត្រ នៅ​ព្រលាន​យន្តហោះ Melbourne ប្រទេស​អូស្ត្រាលី កាល​ពី​ពេល​ថ្មីៗ​នេះ​។ ការ​ទាញ​យន្តហោះ​ទម្ងន់​ជាង ១៣០​តោន​នេះ គឺ​ជា​កំណត់ត្រា​របស់ Guinness ដែល​មិន​ធ្លាប់​មាន​ពីមុន​ឡើយ។

រថយន្ត​អគ្គិសនី Tesla X P100D

ក្រុមហ៊ុន​អាកាសចរណ៍ Qantas បាន​ឲ្យដឹង​ថា យន្តហោះ​ខាងលើ មាន​ទម្ងន់​លើស​ពី​ទម្ងន់​ដែល​រថយន្ត​អគ្គិសនី​ខាងលើ អាច​ទាញ​រួច ចំនួន​៣ដង។ ទន្ទឹម​នេះ Qantas ក៏​បាន​រៀបចំ​ជា​វីដេអូ​​ពី​សកម្មភាព​នេះ​ឡើង ដើម្បី​បង្ហាញ​ដល់​សាធារណជន​ផង​ដែរ។

សូម​បញ្ជាក់​ថា កាលពី​ដើម​ឆ្នាំ២០១៨ រថយន្ត​ខាងលើ ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ទាញ​តួ​រថភ្លើង ដែល​មាន​ទម្ងន់​ជាង ១២៥​តោន​។

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទទាក់ទង៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

មតិយោបល់