• 2019-05-12 07:05:00
  • ព័ត៌មាន

បុរសខ្លាំង​ម្នាក់ ជាប់កំណត់ត្រា​លក់​ឡាន​បាន​ច្រើន​ជាង​គេ​បំផុត​ក្នុង​លោក(វីដេអូ)

  • 2019-05-12 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន​ Detroit Free Press បាន​ចុះ​ផ្សាយ​កាល​ពី​ថ្មីៗ​នេះ​ថា​ Ali Reda ​ភ្នាក់ងារ​លក់​មួយ​រូប​នៃ​ហាង​លក់​រថយន្ត​ Les Stanford Chevrolet Cadillac ក្នុង​ទីក្រុង​ Dearborn រដ្ឋ​ Michigan អាច​លក់​រថយន្ត​ថ្មី​បាន​ ១ ៥៣០ គ្រឿង និង​រថយន្ត​ចាស់​បាន​ ៥២ គ្រឿង​ក្នុង​ឆ្នាំ​ ២០១៧។

លោក Ali Reda

ហាង​លក់​រថយន្ត​របស់​ភ្នាក់ងារ​លក់​ខាង​លើ​ បាន​ចុះ​ឈ្មោះ​​ឲ្យ​បុគ្គលិក​របស់​ខ្លួន​ចូល​ក្នុង​សៀវភៅ​ឯតទគ្គកម្ម​ពិភពលោក ប៉ុន្តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។ អាថ៌កំបាំង​នៃ​ការ​លក់​បាន​ច្រើន​របស់​ Ali Reda គឺ​ធ្វើ​តាម​សៀវភៅ​​ឈ្មោះ​ "How to Sell Everything for the People" និពន្ធ​ដោយ​ Joe Girard។

លោក Joe Girard

​Joe Girard ដែល​បច្ចុប្បន្ន​មាន​វ័យ​ ៨៩ ឆ្នាំ​ គឺ​ជា​អតីត​អ្នក​កាន់​កាប់​កំណត់​ត្រា​លក់​រថយន្ត​ ដោយ​លក់​រថយន្ត​បាន​ ១ ៤២៥ គ្រឿង​ក្នុង​ឆ្នាំ​ ១៩៧៣។ ក្នុង​រយៈពេល​ ១៥ ឆ្នាំ​ ពោល​គិត​ចាប់​ពី​ ១៩៦៣ ដល់​ ១៩៧៨ បុរស​រូប​នេះ​អាច​លក់​រថយន្ត​បាន​សរុប​ ១៣ ០០១ គ្រឿង​ឯណោះ៕ ​

សូមទស្សនាវីដេអូការបង្ហាញគន្លឹះពីលោក Ali Reda

ប្រភព៖ vnexpress អត្ថបទ៖ សុខហេង

មតិយោបល់