• 2019-05-10 02:26:36
  • ព័ត៌មាន

iPhone លក់​នៅ​អាមេរិក​ខាង​ជើង ក៏​ធ្លាក់​ចុះ​សម្បើម​ដែរ

  • 2019-05-10 02:26:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​វិភាគ​ទីផ្សារ​ Canalys បាន​ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ បង្ហាញ​អំពី​ស្ថានភាព​ទីផ្សារ​ស្មាតហ្វូន​នៅ​ទ្វីប​អាមេរិក​ខាង​ជើង​ អំឡុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ ២០១៩ នេះ។ ក្រុមហ៊ុន​នេះ​​បាន​បង្ហា្​ថា​ចំនួន​លក់​ស្មាតហ្វូន​បាន​ធ្លាក់​ចុះ ១៨% ធៀប​នឹង​ឆ្នាំ​មុន មាន​ចំនួន​សរុប ៣៦,៤ លាន​គ្រឿង ដែល​​​នេះ​ជា​ឆ្នាំ​ទី ៥​នៃ​ការ​ធ្លាក់​​ចុះ។

​​ទិន្នន័យ​របស់​​Canalys បាន​បង្ហាញ​ដែរ​ថា​ Apple លក់​ស្មាតហ្វូន​បាន​ ១៤,៦ លាន​គ្រឿង នៅ​អាមេរិក​ខាង​ជើង​ ដោយ​មាន​ការ​ធ្លាក់​ចុះ ១៩% ធៀប​នឹង​ឆ្នាំ​មុន។​ ក្នុង​ចំណោម​នេះ​មាន​ ៤,៥ លាន​គ្រឿង​ គឺ​ជា​ iPhone XR ដែល​ជា​ស្មាតហ្វូន​លក់​ដាច់​បាន​ច្រើន​ជាង​គេ​នៅ​តំបន់​នេះ។

ប្រៀប​ធៀប​នឹង​ Samsung ឯណោះ​វិញ ឃើញ​ថា​ចំនួន​លក់​មាន​ការ​កើន​ឡើង ៣% ហើយ LG បាន​ធ្លាក់​ចុះ ២៤% ឯណោះ។

ត្បិត​ថា​​ចំនួន​លក់ iPhone មាន​ការ​ធ្លាក់​ចុះ​មែន ប៉ុន្តែ Apple នៅ​តែ​អាច​ក្ដោបក្ដាប់​ទីផ្សារ​បាន​ដល់ ៤០% នៅ​អាមេរិក​ខាង​ជើង ខណៈ​ Samsung មាន​ទីផ្សារ​ ២៩,៣% និង LG មាន​ទីផ្សារ ១៤,៤%។

Canalys បាន​ពន្យល់​ថា ចូល​ដល់​ខែ​មីនា​ ចំនួន​លក់ iPhone XR មាន​ការ​កើន​ឡើង​ ដោយ​សារ​តែ Apple បាន​​​ឃោសនា​អំពី​កម្មវិធី Trade-In មួយ​ទំហឹង។ បន្ថែម​ពី​នេះ​ការ​បញ្ចុះ​តម្លៃ iPhone ស៊េរី​ចាស់​ដូច​ជា iPhone 6s/iPhone 7 ក៏​ជួយ​បង្កើន​ចំនួន​លក់​ដែរ៕

ចុចអាន៖

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់