- 2019-05-09 03:48:35
- ព័ត៌មាន
តោះ! សាកកម្លាំងកាមេរ៉ា Pixel តម្លៃ ៣៩៩ ដុល្លារ ជាមួយ S10+ និង P30 Pro
- 2019-05-09 03:48:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! សាកកម្លាំងកាមេរ៉ា Pixel តម្លៃ ៣៩៩ ដុល្លារ ជាមួយ S10+ និង P30 Pro
ចន្លោះមិនឃើញ
Pixel 3a/3a XL គឺជាស្មាតហ្វូនធូរថ្លៃដំបូងរបស់ Google ដែលមានបំពាក់ដោយកាមេរ៉ាសមត្ថភាពខ្លាំងដូចជា Pixel 3 អ៊ីចឹងដែរ។ វីដេអូ YouTube មួយបានធ្វើការប្រៀបធៀបសមត្ថភាពចាប់យករូបភាពរបស់ Pixel 3a ជាមួយនឹងស្មាតហ្វូនកំពូលៗពីរម៉ូដែលគឺ Galaxy S10+ និង Huawei P30 Pro។
មុនទស្សនាការប្រៀបធៀបត្រូវដឹងថា Pixel 3a មានកាមេរ៉ាមួយគ្រាប់នៅខាងក្រោយកម្រិត ១២,២ MP ជាមួយ Apeture f/1.8 និងកាមេរ៉ាមុខកម្រិត ៨ MP ជាមួយ Aperture f/2.0។ ចំណែក Galaxy S10+ បំពាក់កាមេរ៉ា ៣ គ្រាប់ និង P30 Pro មានបំពាក់ ៤ គ្រាប់។
ការប្រៀបធៀបសមត្ថភាពនេះ គឺប្រៀបធៀបលើចំណុចតូចៗដូចជា សមត្ថភាពស្រូបសំឡេងពេលថតវីដេអូ, ការថតរូបនៅទីធ្លាខាងក្រៅ, ការថតរូប Zoom, ការថតរូប Portrait, ការថតរូបនៅពេលយប់ដោយថតធម្មតា និងប្រើមុខងារជំនួយ និងការថតដោយប្រើ Flash ជាដើម។
បន្ថែមពីនេះក៏ប្រៀបធៀបលើសមត្ថភាពថតវីដេអូលក្ខណៈ Time Lapse, ថតវីដេអូធម្មតា, ថតវីដេអូក្នុងល្បឿនយឹត និងថតវីដេអូពេលយប់ជាដើម។ ចុងក្រោយគេការប្រៀបធៀបសមត្ថភាពកាមេរ៉ាខាងមុខ ទាំងចំពោះការថតរូប និងថតវីដេអូ។
លទ្ធផលពីការប្រៀបធៀបឃើញថាស្មាតហ្វូនទាំងបីមានចំណុចខ្លាំងរៀងៗខ្លួនដើម្បីចងចិត្តអ្នកថតរូប។ តួយ៉ាង Pixel 3a មានចំណុចខ្លាំងត្រង់ការផលិតរូបភាពចេញជាពណ៌ធម្មជាតិពិតៗ, អាចរក្សាលំនឹងបានល្អពេលថតវីដេអូ 4K និង ថត Selfie បានស្អាតផងដែរ។ ចំណែក Galaxy S10+ ខ្លាំងត្រង់ការថត Bokeh, ពណ៌រូបភាពបែបធម្មជាតិ និងផលិតវីដេអូ Slo-Mo បានល្អជាដើម។ ចំពោះ P30 Pro វិញ លេចធ្លោជាងគេបំផុតគឺសមត្ថភាព Zoom បានឆ្ងាយដោយរក្សាគុណភាពបានល្អ និង ខ្លាំងចំពោះការថតរូប/វីដេអូពេលយប់ជាដើម៕
ចុចអាន៖