• 2019-05-09 05:45:00
  • ព័ត៌មាន

​ទូរសព្ទ​មាំ​ដូច​ដែក​របស់ Blackview តម្លៃធូរ តែធ្លាក់ពីបង្គោលអង់តែន នៅប្រើបានធម្មតា

  • 2019-05-09 05:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន Blackview ​ទើប​នឹង​បាន​ប្រកាស​ចេញ​ស្មាតហ្វូន​កំពូល​ធន់​មួយ​ម៉ូឌែល​ថ្មី​ទៀត​គឺ BV9700Pro ​បន្ត​ពី​ជំនាន់​ BV9700 ​ដែល​មាន​សមត្ថភាព​អាច​ទប់ទល់​នឹង​ការ​ទម្លាក់​ពី​លើ​ទីតាំង​កម្ពស់​ខ្ពស់។

BV9700Pro

​លើស​ពី​នេះ ​ស្រឡាយ​ទូរសព្ទ​នេះ​ផលិត​មក​ជាមួយ​រូបរាង​អំណាច ប្រភេទ Military Standard 810G ធន់​ខ្លាំង​សឹង​តែ​គ្រប់​លក្ខខណ្ឌ​ពិបាកៗ​ សម្រាប់អ្នកធ្វើការនៅខាងក្រៅដូចជា ការងារវិស្វករ ជាដើម។​ វា​បំពាក់​ដោយ​អេក្រង់​ទំហំ ​៥,៨ អ៊ីញ ​មាន​ស្រទាប់​ការពារ​ភាព​សឹង​ឆ្កូត Corning Gorilla ជំនាន់​ទី ៤ រួម​នឹង​ស្រទាប់ការពារ ៥ ទៀតស្របជាមួយនឹងសម្បកដ៏រឹងមាំ។

​ផ្នែក​កាមេរ៉ា​ក៏​មិន​ណយ​ដែរ​គឺ​ខាង​ក្រោយ​ភ្លោះ ១៦+៨ មេហ្គាភិចសែល​អាច​ថត​រូប​ព្រាល​ផ្ទៃ​ក្រោយ​ដាច់​ស្អាត​គួរ​សម។ ចំណែក​ខាង​មុខ​ទំហំ ១៦ ​មេហ្គាភិចសែល​។ ​

មុខងារ Air quality Analyzer
មុខងារ Air Quality Monitor

​ចំពោះ​ផ្នែក​លក្ខណៈ​ពិសេស​ខ្លាំង ដែល​មាន​នៅ​ខាង​ក្នុង​ទូរសព្ទ​នេះ គឺ​អាច​ធ្វើ​ជា​ឧបករណ៍​វាស់​ចង្វាក់​បេះដូង និង​សម្ពាធ​ឈាម។ មាន​មុខងារ Air quality Analyzer ​និង Air Pressure sensor ​ជា​មុខងារ​អាច​ដឹង​ពី​​កម្រិត​សីតុណ្ហភាព​បរិយាកាស​ក្នុង​មជ្ឃដ្ឋាន​ជុំ​វិញ​អ្នក​។

មុខងារ Night Camera

​លើស​ពី​នេះ Blackview ក៏​ផលិត​ឧបករណ៍​ភ្ជាប់​ខាង​ក្រៅ ដែល​មាន​តួ​នាទី​ធ្វើ​ជា Night Camera ដូច​កាំរស្មី​ឡេសឺ​ទុក​មើល​ក្នុង​លក្ខខណ្ឌ​ងងឹត​ខ្លាំង​ដូច​ជា ប្លុក​ម៉ាស៊ីន​រថយន្ត​ជា​ដើម។

BV9700Pro ​​មាន​ថាមពល​ថ្ម ៤៣៩០ មីលីអំពែ​ម៉ោង ប្រើ​បន្ទះ​ឈីប MediaTek Helio P70 Octa-core មាន​ជម្រើស RAM ៦GB និង​មេម៉ូរី ១២៨GB។

​ចំពោះ​តម្លៃ​ពេញ​ប្រមាណ​ជា ៣០០ ដុល្លារ​ដាក់​ឲ្យ​កម្ម៉ង់​ទិញ​នៅ​ថ្ងៃ​ទី ​៦ ​ខែ​ឧសភា​ឆ្នាំ ២០១៩ ​អ្នក​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ៣០% តាម​វិបសាយ IndiaGOGO៕

ទស្សនាវីដេអូសមត្ថភាពខ្លាំងរបស់ BV9700Pro

មុខងារ Night Camera

អត្ថបទទាក់ទង៖

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ រក្សា

មតិយោបល់