• 2019-04-30 02:02:15
  • ព័ត៌មាន

វីវរ​ហើយ! ចំនួន​លក់​ Pixel 3 ចេញ​សញ្ញា​អវិជ្ជមាន​

  • 2019-04-30 02:02:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ពេល​ការ​ប្រកាស​ចេញ​នូវ​របាយការណ៍​ហិរញ្ញវត្ថុ​មុន​នេះ​បន្តិច​របស់​ក្រុមហ៊ុន Alphabet ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ Google លោក Ruth Porat ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​បាន​បង្ហាញ​ថា​ Google បាន​ជួប​ប្រទះ​​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​លក់​ស្មាតហ្វូន Pixel ​ក្នុង​អំឡុង​ត្រីមាស​ទី ១ ឆ្នាំ ២០១៩។

​តួ​លេខ​ជាក់លាក់​មិន​ត្រូវ​បាន​បង្ហាញ​នោះ​ទេ ប៉ុន្តែ​លទ្ធផល​អវិជ្ជមាន​នេះ​ទំនង​ជា​បាន​ទាញ​ទម្លាក់​មុខ​ជំនួញ​​ Hardware របស់​ក្រុមហ៊ុន​ទាំង​មូល​តែ​ម្ដង។ ទាក់ទង​នឹង​ការ​ធ្លាក់​ចុះ​នេះ Google បាន​​លើក​ឡើង​ថា​ ដោយ​សារ​សម្ពាធ​ក្នុង​សហគ្រាស​ស្មាតហ្វូន​​កម្រិត​ Premium និង​ការ​ផ្សព្វផ្សាយ​យ៉ាង​សកម្ម​របស់​គូ​ប្រជែង​ផង​ដែរ។

​ប៉ុន្តែ​នៅ​មាន​ហេតុផល​សំខាន់​ផ្សេង​ទៀត​ដែល​ Google មិន​បាន​រំឭក​ដល់​ នោះ​គឺ​អាច​មក​ពី​ការ​រចនា​រូប​រាង​របស់​ Pixel 3។ ត្បិត​ថា​កាមេរ៉ា​របស់​ Pixel 3 ទទួល​បាន​ការ​កោត​សរសើរ​ច្រើន​ ប៉ុន្តែ​រចនាបថ​របស់​ Pixel 3 XL ទទួល​បាន​ការ​រិះគន់​យ៉ាង​ចាស់​ដៃ ដោយ​សារ​តែ​មាន​ស្នាម​ឆក​ធំ ហើយ​មាន​​​គែម​អេក្រង់​ផ្នែក​ខាង​ក្រោម​ក្រាស់​ទៀត​ផង៕

ចុចអាន៖

​​

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់