• 2019-04-24 04:11:35
  • ព័ត៌មាន

Tesla ​ត្រៀម​ដាក់​ឲ្យ​ប្រើ​សេវាកម្ម​តាក់ស៊ី​បើក​ស្វ័យប្រវត្តិ ជិះ ១,៦ គីឡូ​អស់មិនដល់ ៨០០ រៀល

  • 2019-04-24 04:11:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​អាមេរិក Tesla ត្រូវ​បាន​គេ​បង្ហើប​ថា​កំពុង​ឈរ​លើ​ផែនការណ៍​ចង់​ចេញ​ផ្សាយ​សេវាកម្ម​តាក់ស៊ី​បើកបរ​ស្វ័យប្រវត្តិ​ដោយ​ឲ្យ​ឈ្មោះ​ថា Robo-Taxi ​ក្នុង​ឆ្នាំ​ ២០២០ ជាមួយ​គោលដៅ​ដំណើរការ​ឲ្យ​បាន​ ១ លាន​គ្រឿង។

រថយន្ត​បើកបរ​ស្វ័យប្រវត្តិ​នេះ​នឹង​ប្រើប្រាស់​នូវ​ប្រព័ន្ធ Autopilot System ​ប្រើប្រាស់​កាមេរ៉ា ៨ គ្រាប់​ដើម្បី​ចាប់​រ៉ាដា​និង​ជា Sensor ជុំវិញ​ម៉ាស៊ីន។ លើស​ពី​នេះ​ដំណើរការ​នៃ Machine Learning ក៏​អាច​បញ្ជា​ឲ្យ​រថយន្ត​បើកបរ​ត្រូវ​តាម​គន្លង​ផ្លូវ រក្សា​ចម្ងាយ ​ប្រព័ន្ធ​ចត​ស្វ័យប្រវត្តិ ​និង​ការ​ត្រួតពិនិត្យ​ល្បឿន​ជា​ដើម។ អ្វី​ដែល​ពិសេស​ការ Update ប្រព័ន្ធ Software ក៏​ធ្វើ​ទៅ​បាន​ងាយ​តាម​រយៈ OTA។

ចំណុច​រសើប​របស់ Robo-Taxi ទាក់ទិន​នឹង​កត្តា​តម្លៃ ដោយ​សេវាកម្ម​នេះ Tesla នឹង​ស៊ី​ថ្លៃ​ពី​អតិថិជន​តែ​ត្រឹម ១៨ សេន​ (ប្រមាណជាង ៧០០ រៀល) ប៉ុណ្ណោះ ក្នុង​ចម្ងាយ​ដី ១,៦ គ.ម (១ ម៉ាយ) ធូរ​ថ្លៃ​ជាង​តាក់ស៊ី​ធម្មតា ដែលមានតម្លៃ​ចន្លោះ​ពី ២-៣ ដុល្លារ​ក្នុង​ចម្ងាយ​ដូចគ្នា។ សម្រាប់​ការ​ហៅ​តាក់ស៊ី​ដ៏​ទំនើប​នេះ ក៏​អ្នក​អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​កម្មវិធី​លើ​ស្មាតហ្វូន​ដូច​សេវាកម្ម​នៃ​ក្រុមហ៊ុន​ Uber និង Lyft អ៊ីចឹង​ដែរ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់