• 2019-04-19 04:24:00
  • ព័ត៌មាន

​ដំណឹង​ល្អ! Apple ​នឹង​មិន​ឲ្យ iPhone ​ចាស់ៗ​ក្លាយ​ជា​ដុំ​ថ្ម​ទេ

  • 2019-04-19 04:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យោង​តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា Apple ​នឹង​ដាក់​គោលនយោបាយ​ថ្មី កែច្នៃ iPhone ​ចាស់ៗ​ឡើង​វិញ មិន​ឲ្យ​ក្លាយ​ជា​ដុំថ្ម​ទេ។ ​

អនុប្រធាន​ផ្នែក​បរិស្ថាន​គោល​នយោបាយ និង​ផ្ដួចផ្ដើម​សង្គម​ប្រចាំ​នៅ​ក្រុមហ៊ុន Apple ​អ្នក​ស្រី Lisa Jackson ​បាន​ប្រាប់​សារព័ត៌មាន​ថា ​ក្រុមហ៊ុន​គ្រោង​ចំណាយ​ ១,៥ ពាន់​លាន​ដុល្លារ​អាមេរិក​លើ​ការ​ដឹក​ជញ្ជូន iPhone មក​កែច្នៃ​ឡើង​វិញ​ក្នុង​ឆ្នាំ​នេះ។ ​ក្នុង​នោះ Apple ក៏​បាន​បង្កើត Daisy robot សម្រាប់​ការ​កែច្នៃ​ផលិតផល Apple ​ឡើង​វិញ​ដែល​ដំណើរការ​តាំង​ពី​ឆ្នាំ ២០១៨។

​ក្រុមហ៊ុន​ក៏​នឹង​បង្កើត​ឲ្យ​មាន​ផលិតផល​ដែល​ធន់ ​អាច​រស់​បាន​គ្រប់​គ្រាន់ ​២ ឬ ៣ ​មុន​នឹង​អ្នក​ប្រើ​ប្រាស់​គិត​ថា​ចង់​យក​ទៅ​កែច្នៃ​ឡើង​វិញ។ កន្លង​មក​ក្រុមហ៊ុន Apple ​មិន​សប្បាយ​ចិត្ត ពេល​ឃើញ​អតិថិជន​ខ្លួន​ងាក​ទៅ​បញ្ជា​ទិញ​ផលិតផល​ថ្មី ​ឬ​ឡើង​ស៊េរី ​បន្ទាប់​ពី​ពួក​គេ​គិត​ថា ជំនាន់ iOS ​បច្ចុប្បន្ន​មិន​សូវ​ទាន់​សម័យ ​ឬ​ iPhone ​មិន​មាន​អ្វី​ថ្មី។

​លក្ខខណ្ឌ​ដែល​អ្នក​អាច​ទទួល​បាន iPhone កែច្នៃ​ឡើង​វិញ​ដោយ​មិន​ចាំ​បាច់​ដូរ​ស៊េរី​នោះ​គឺ ​អ្នក​ប្រើប្រាស់​ត្រូវ​ចំណាយ​លុយ​លើ​ទូរសព្ទ​ថ្មី​របស់​ពួក​គេ​ក្នុង​រយៈពេល ២៤ ខែ​លើ​ការ​តម្លើង(​ប្រភព​មិន​បញ្ជាក់​តម្លៃ​)។ បន្ទាប់​ពី​ការ​ចំណាយ ១២ ដង អតិថិជន​អាច​ផ្លាស់​ប្ដូរ​ទូរសព្ទ​ចាស់ យក​របស់​ថ្មី​បាន ដែល​ស្ថិត​ក្នុង​រង្វង់ ២៤ ខែ​ថ្មី។

​របៀប​នៃ​ការ​ដូរ​នេះ ​អាច​ជួយ​ឲ្យ Daisy roboot របស់​ Apple ​មិន​សូវ​ធ្វើការ​ច្រើន​ហួស​ និង​អាច​​អ្នក​ផ្គត់​ផ្គង់​ជាមួយ​នឹង​បញ្ជ​ តាម​បណ្តា​ប្រទេស​នានា​បាន​ទាន់​ពេល​វេលា​ផង​ដែរ។

​គម្រោង​ថ្មី​នេះ ​​បាន​រួម​ចំណែក​ការ​ចំណាយ​លើ​វត្ថុធាតុ​ដើម​បាន​មួយផ្នែក​ធំ ​និង​ជួយ​ដល់​បរិស្ថាន​ថែម​ទៀត​ផង មិន​ត្រឹម​តែ​ជា iPhone ទេ​គឺ​គ្រប់​ផលិតផល​របស់ Apple។​ ​បច្ចុប្បន្ន​នេះ ថ្ម iPhone ត្រូវ​បាន​កែ​ថ្នៃ​ឡើង​វិញ ​និង​ថែម​ទាំង​មាន​កម្មវិធី​តាមដាន​សុខភាព​ថ្ម​ផង​ដែរ។ ចំណែក​ផ្នែក​ផ្សេងៗ​ទៀត​លើ iPhone នៅ​មិន​ទាន់​បាន​កែច្នៃ​ឡើងវិញ​ទាំង​អស់​នោះ​ទេ៕

Apple's environmental strategy

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ រក្សា

មតិយោបល់