• 2019-04-19 01:41:01
  • ផលិតផលថ្មី

នរណា​ប្រជែង​ឈ្នះ! Honor 20i កាមេរ៉ា ៣គ្រាប់ ​ប្រើ​ឈីប Kirin 710 ធូរ​ថ្លៃ​ត្រឹម ២០០ ស្តើង

  • 2019-04-19 01:41:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 17

ចន្លោះមិនឃើញ

ត្រកូល Honor នៅ​តែ​បន្ត​ទទួល​បាន​ការ​គាំទ្រ​លើ​ទីផ្សារ​អន្តរជាតិ រហូត​ជំរុញ​ឲ្យ​ក្រុមហ៊ុន Huawei បាន​សម្រេច​ចេញ​ផ្សាយ​នូវ​ម៉ូឌែល Honor 20i ​មាន​ចំណុច​ខ្លាំង​ពីរ​ត្រង់​ការ​ប្រើប្រាស់​ឈីប​ Kirin 710 និង​កាមេរ៉ា​ក្រោយ ៣ គ្រាប់។

ធូរ​ថ្លៃ​ត្រឹម​តែ​ជាង ២០០ ដុល្លារ​ស្តើង រូបរាង​ស្មាតហ្វូន​ម៉ូឌែល​នេះ​ក៏​មិន​ខុស​ច្រើន​ធៀប​នឹង​ជំនាន់​ឆ្នាំ​ទៅ Honor 10i។ ជាមួយ​ការ​បំពាក់​នូវ​អេក្រង់ LCD ទំហំ ៦,២១ អ៊ីញ ឆក​រាង​ដំណក់​ទឹក ដោយ​កាមេរ៉ា ៣ គ្រាប់​ខាង​ក្រោយ​មាន​ទំហំ 25MP (f/1.8) + 8MP (f/2.4) + 2MP (f/2.4) ស្រប​ពេល​ខាង​មុខ​ទំហំ 32MP។

ជាមួយ CPU សេរ៊ី​ទំនើប Kirin 710 មាន​ជម្រើស​អង្គ​ផ្ទុក RAM 6GB/64GB, 6GB/128GB ឬ 6GB/256GB ដោយ​រត់​លើ Android Pie សម្រប​ផ្ទៃ​កម្មវិធី EMUI 9 បន្សំ​ថាមពល​ថ្ម ៣ ៤០០mAh ខណៈ​រន្ធ​ដោត​សាក​ប្រភេទ microUSB 2.0។ ស្ថិត​ក្នុង​ជម្រើស​ពណ៌ ៣ មាន Gradient Blue, Gradient Red និង Midnight Black។

+តម្លៃ Honor 20i លើ​ទីផ្សារ​ក្រៅ​ស្រុក​មាន​ដូច​ខាង​ក្រោម៖

  • RAM 4GB/128GB និង 6GB/64GB ​តម្លៃ​ចាប់​ពី ២៣៨ ដុល្លារ

  • RAM 6GB/128GB ​តម្លៃ ២៨២ ដុល្លារ

  • RAM 6GB/256GB ​តម្លៃ ៣២៩ ដុល្លារ

អានអត្ថបទ

-​អ្នក​គាំទ្រ OnePlus ​សន្សំ​លុយ​​ទៅ ​ចេញ​ម្ដង​នេះ ៣ ស៊េរី​សុទ្ធ​តែ​គីឡូ​ធ្ងន់

ប្រភព៖ techxcite ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់