- 2019-04-08 06:59:17
- ព័ត៌មាន
Toyota បើកដៃឲ្យក្រុមហ៊ុនផ្សេងប្រើប៉ាតង់ Hybrid ដោយឥតគិតលុយ
- 2019-04-08 06:59:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota បើកដៃឲ្យក្រុមហ៊ុនផ្សេងប្រើប៉ាតង់ Hybrid ដោយឥតគិតលុយ
ចន្លោះមិនឃើញ
ក្នុងគោលដៅផ្សព្វផ្សាយអំពីរថយន្តប្រើម៉ាស៊ីន Hybrid ក្រុមហ៊ុន Toyota នឹងបើកសិទ្ធឲ្យក្រុមហ៊ុនផលិតរថយន្តដទៃលើលោក ប្រើប្រាស់ប៉ាតង់បច្ចេកវិទ្យារថយន្ត Hybrid របស់ខ្លួន ពីពេលនេះរហូតដល់ឆ្នាំ ២០៣០។
ផ្អែកតាមការប្រកាសរបស់ក្រុមហ៊ុនជប៉ុនមួយនេះបានឲ្យដឹងថា មានប៉ាតង់បច្ចេកវិទ្យាក្បែរ ២៤ ០០០ ដែលខ្លួននឹងដាក់ឲ្យប្រើប្រាស់ ដែលមានទាក់ទងនឹងម៉ូទ័រអគ្គិសនី, Converter និង អាគុយផងដែរ។
ប៉ាតង់ដ៏ច្រើនលើសលប់នេះមានរួមបញ្ចូលនូវបច្ចេកវិទ្យាទំនើបៗដែលមានប្រើលើរថយន្តអគ្គិសនី ដូចជាប្រភេទរថយន្ត Hybrid, ប្រភេទ Plug-in Hybrid និងប្រភេទរថយន្ត Fuel Cell ដែលបានជួយឲ្យ Toyota អាចផលិតបានរថយន្តមានកម្លាំងខ្លាំង, ទំហំតូច និងចំណាយតិចទៀតផង។
ការដាក់ឲ្យប្រើប៉ាតង់ឥតគិតថ្លៃនេះក៏ជាផ្នែកមួយនៃការជួយកាត់បន្ថយការបំពុលបរិស្ថានដោយរថយន្តប្រើប្រាស់ប្រេងឥន្ធនៈ ដែលកំពុងមានស្ថានភាពធ្ងន់ធ្ងរខ្លាំងនាពេលបច្ចុប្បន្ននេះ៕
ចុចអាន៖