• 2019-04-08 02:48:09
  • ព័ត៌មាន

មក​មើល​វីដេអូ​ចាប់​កាន់​ចង្កូត​លើក​ដំបូង Porsche Panamera ២០១៩ តម្លៃ​នៅ​ខ្មែរ​ជាង ២០ម៉ឺន

  • 2019-04-08 02:48:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Porsche ក្រុមហ៊ុន​រថយន្ត​ល្បី​លំដាប់​ថ្នាក់​ពិភព​លោក​បាន​បញ្ចេញ​រថយន្ត​ប្រភេទ Sedan, Porsche Panamera 4 E-Hybrid Sport Turismo សេរ៊ី​ឆ្នាំ ២០១៩ ហើយ​ដោយ​តម្លៃ​នៅ​កម្ពុជា​ចាប់​ពី​ជាង ២០ម៉ឺន​ដុល្លារ​ឡើង​ទៅ។

Porsche Panamera 4 E-Hybrid Sport Turismo ជា​រថយន្ត​មួយ​ក្នុង​ចំណោម ១៦ ប្រភេទ​ផ្សេង​ទៀត សម្រាប់​ត្រកូល Panamera នេះ ដោយ​ចំណុច​ពិសេស​នៃ​ឡាន គឺ​ប្រើ​ប្រាស់​ជាមួយ​បច្ចេកវិទ្យា Hybrid ដែល​អាច​ឲ្យ​អ្នក​បើកបរ​ក្នុង​ក្រុង​ចំណាយ​តិច​លើ​ថ្លៃ​សាំង ហើយ​ក៏​អាច​បើកបរ​ជា​ប្រភេទ​ឡាន​ស្ព័រ​ផង​ដែរ។

ចង់​ដឹង​ច្បាស់​ពី​ឡាន​ខាង​លើ សូម​មើល​វីដេអូ​ខាង​ក្រោម៖

ដើម្បី​ចង់​ដឹង​ច្បាស់​ពី​តម្លៃ​ច្បាស់​លាស់ អ្នក​ក៏​អាច​ចូល​ទៅ​វិបសាយ Porsche ព្រោះ​រាល់​ការ​ទិញ​ឡាន​ពី​ក្រុមហ៊ុន​អាល្លឺម៉ង់​នេះ អ្នក​ប្រើ​ប្រាស់​អាច​ជ្រើសរើស Option ពណ៌ ស្បែក​ឡាន និង​អាច​កែ​ប្រែ​សឹង​គ្រប់​យ៉ាង​តាម​អ្វី​ដែល​ចូល​ចិត្ត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត Porsche ពី​មួយ​គ្រឿង​ទៅ​មួយ​គ្រឿង​មិន​ដូច​គ្នា រីឯ​តម្លៃ​ក៏​ប្រែប្រួល​តាម​នោះ៕

អត្ថបទ៖ វិទូ

មតិយោបល់