• 2019-04-08 01:40:50
  • ព័ត៌មាន

Huawei ប្រាប់​ហេតុផល​សមស្រប តប​ត​នឹង​ចំណុច​ខ្សោយ​ ២ មាន​លើ P30 Pro

  • 2019-04-08 01:40:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei P30 Pro បាន​ជាប់​ឈ្មោះ​ជា​ស្មាតហ្វូន​មាន​កាមេរ៉ា​ល្អ​ដាច់​គេ​លើ Dx0Mark ប៉ុន្តែ​តាម​ការ​វាយ​តម្លៃ​ពី​អ្នក​គាំទ្រ ​ក៏​បាន​ចុច​នូវ​ចំណុច​ខ្សោយ​ធំៗ ២ ដែល​ពួក​គេ​មាន​ការ​មិន​ពេញ​ចិត្ត។ ចំណុច២ នោះ រួមមាន ការ​មិន​អាច​ថត​វីដេអូ 4K នៅ​លក្ខខណ្ឌ ៦០fps និង​អវត្តមាន​ប្រព័ន្ធ Autofocus សម្រាប់​កាមេរ៉ា​មុខ។

ឆ្លើយតប​នឹង​បញ្ហា​នេះ ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន Huawei បាន​ផ្តល់​នូវ​ហេតុផល​ដ៏​សមស្រប ដោយ​ចំពោះ​ការ​ដែល​មិន​ដាក់​ឲ្យ P30 Pro អាច​ថត​វីដេអូ 4K នៅ​លក្ខខណ្ឌ ៦០fps បាន គឺ​ដោយ​សារ​គិត​ថា​គុណភាព​វីដេអូ​កម្រិត 4K មាន​ប្រយោជន៍​សម្រាប់​តែ​ការ​ទស្សនា​លើ​ឧបករណ៍​មាន​អេក្រង់​ធំៗ​តែ​ប៉ុណ្ណោះ មួយ​ផ្សេង​ទៀត​កម្រិត Frame Rate ខ្ពស់​ក៏​ទាមទារ​ស៊ី​អង្គ​ផ្ទុក​ម៉ាស៊ីន​ច្រើន​ថែម​ទៀត​ផង បែប​នេះ​ត្រឹម 4K នៅ​លក្ខខណ្ឌ ៣០fps គឺ​ជា​ជម្រើស​ល្អ​បំផុត​ហើយ​សម្រាប់ P30 Pro។

បន្ត​ដល់​មុខងារ​ Autofocus នៅ​កាមេរ៉ា​មុខ ក្រុមហ៊ុន​កំពុង​បោះ​ជំហាន​ឈោង​យក​តំណែង​កំពូល​លើ​ទីផ្សារ ពន្យល់​ទៀត​ថា​ការ​វិវត្ត​ Sensor កាមេរ៉ា​មុខ​គឺ​ជា​រឿង​ល្អ​ជាង​មុខងារ​ណាៗ​ទាំង​អស់ មួយ​ទៀត​សោត​កាមេរ៉ា​មុខ​ក៏​ពុំ​ចាំ​បាច់​ប្រព័ន្ធ Autofocus នោះ​ដែរ ព្រោះ​ភាគ​ច្រើន​នៃ​អ្នក​ប្រើ​បាន​កាន់​ស្មាតហ្វូន​ថត​នៅ​ជ្រុង​ដ៏៏ល្អហើយស្រេច ខណៈការ​ដាក់​មុខងារ​នេះ​ក៏​ធ្វើឲ្យបន្ថែមទំហំ​ស្នាម​ឆក​លើ​អេក្រង់​ដែល​ជា​សញ្ញា​មិន​ល្អ​មួយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Flashfly ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់