• 2019-04-05 01:59:29
  • ព័ត៌មាន

មិន​គួរ​ឲ្យ​ជឿ! iPad mini ស៊េរី​ថ្មី​ អាច​​ពត់​​បាន ហើយនៅដំណើរ​ការធម្មតា

  • 2019-04-05 01:59:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គណនី​ Jerry Rig Everything បាន​​​បង្កើត​ការ​ធ្វើ​តេស្ត​កម្រិត​ធន់​លើ​ iPad mini ស៊េរី​ឆ្នាំ ២០១៩ ​ដែល​ទើប​ប្រកាស​ចេញ​កាល​ពី​ថ្មីៗ​នេះ ដោយ​​ទទួល​បាន​​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង​បំផុត។

ការ​ធ្វើ​តេស្ត​​ធ្វើ​ដូច​​ការ​ធ្វើ​តេស្ត​មុនៗ​ដែរ ដោយ​ដំបូង​ធ្វើ​តេស្ត​លើ​​សមត្ថភាព​ធន់​នឹង​ភាព​ឆ្កូត​នៃ​អេក្រង់, ​ភាព​ធន់​នៃ​គ្រោង​ iPad, ធ្វើ​តេស្ត​លើ​កែវ​ឡេន​កាមេរ៉ា, ធ្វើ​តេស្ត​ដោយ​ដុត​​អេក្រង់ និង ចុង​ក្រោយ​ធ្វើ​តេស្ត​ដោយ​កាច់​បំបាក់។

ការ​ធ្វើ​តេស្ត​ដំណាក់​កាល​ចុង​ក្រោយ​ គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ។ iPad mini ស៊េរី​ថ្មី​នេះ​ គឺ​ដូច​ iPad Pro ស៊េរី​ថ្មី​ដែរ ដោយ​ងាយ​កោង​បំផុត​ពេល​ប្រើ​កម្លាំង​កាច់​បំបាក់។ ប៉ុន្តែ​វា​ខុស​ពី iPad Pro ត្រង់​ថា​អេក្រង់ និង គ្រោង​មិន​មាន​បែក​បាក់​ឡើយ ហើយ​នៅ​តែ​អាច​ដំណើរ​ការ​បាន​ធម្មតា ទោះ​បី​កោង​យ៉ាងណា​ក្ដី។

ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​ដើម្បី​ដឹង​កាន់​តែ​ច្បាស់ ៖

ហើយ​ខាង​ក្រោម​នេះ​ជា​វីដេអូ​​តេស្ត​ iPad Pro ស៊េរី​ចុង​ក្រោយ ៖​

ចុចអាន៖

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់