- 2019-04-04 03:20:00
- ព័ត៌មាន
ប្រព័ន្ធ 5G នឹងមានលើ iPhone ឆ្នាំ ២០២០
- 2019-04-04 03:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រព័ន្ធ 5G នឹងមានលើ iPhone ឆ្នាំ ២០២០
ចន្លោះមិនឃើញ
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានសហការជាមួយក្រុមហ៊ុនជំនាញខាងផលិតបន្ទះឈីបដែលមានដូចជា Intel និង Qualcomm ដើម្បីបំពាក់លើស្មាតហ្វូន iPhone ឆ្នាំ ២០២០។
យ៉ាងណាមិញ យោងតាមរបាយការណ៍ថ្មី បានបង្ហាញថា Intel បានជួបបញ្ហាខ្លះលើចង្វាក់ផលិតឈឺប XMM 8160 ដែលជាស្រឡាយឈីប 5G និងជាឈីបដែល Apple កម្ម៉ង់ដោយផ្ទាល់។
បញ្ហារកាំរកូសនេះ នឹងអាចអូសបន្លាយពេលយូរ មិនអាចប្រកាសចេញឈីប 5G នៅពាក់កណ្ដាលឆ្នាំ ២០១៩ នេះទេ អាចនឹងឈានចូលដល់ខែសីហា ឆ្នាំ ២០២០ ឯណោះវិញ។
តាមប្រភពដដែលបានបញ្ជាក់ថា ក្រោយកើតមានរឿងអាក់អន់ចិត្តបែបនេះ Apple ងាកមកចាប់ដៃជាមួយនឹង Qualcomm ហើយក៏កំពុងរៀបចំចាប់ផ្តើមផលិតបន្ទះឈីបដោយខ្លួនឯងថែមទៀតផង ដើម្បីឲ្យទាន់ទីផ្សារប្រកួតប្រជែងស្មាតហ្វូននាឆ្នាំ ២០១៩ និង ២០២០ ខាងមុខនេះ៕
អត្ថបទទាក់ទង៖