- 2019-04-04 01:36:32
- ព័ត៌មាន
Apple ព្រមទម្លាក់ថ្លៃ iPhone នៅចិន តែនៅបន្តថ្លៃជាងឆ្ងាយ បើធៀបនឹងគូប្រជែង
- 2019-04-04 01:36:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ព្រមទម្លាក់ថ្លៃ iPhone នៅចិន តែនៅបន្តថ្លៃជាងឆ្ងាយ បើធៀបនឹងគូប្រជែង
ចន្លោះមិនឃើញ
ឆ្លើយតបនឹងគោលនយោបាយកាត់បន្ថយពន្ធក្នុងទីផ្សារប្រទេសចិន ក្រុមហ៊ុន Apple ក៏សម្រេចទម្លាក់ថ្លៃទូរសព្ទ iPhone របស់ខ្លួន ដោយគិតមកទល់សព្វថ្ងៃមានការថយចុះជាងមុនប្រមាណ ៧៥ ដុល្លារសម្រាប់សេរ៊ីក្រោយ iPhone XR, iPhone XS និង iPhone XS Max។ ត្បិតអីជាការបន្ធូរបន្ថយ ប៉ុន្តែបើធៀបនឹងគូប្រជែងក្នុងស្រុកតម្លៃទូរសព្ទរបស់ក្រុមហ៊ុនយក្សអាមេរិក នៅតែខ្ពស់ជាងគេដាច់ឆ្ងាយដដែល។
ហាងឆេងចុងក្រោយក្នុងទីផ្សារចិន iPhone XS តម្លៃ ៨ ១៩៩ យាន់ឬជាង ១ ២០០ ដុល្លារ ធៀបនឹង Mate 20 Pro ប្រភេទ RAM 8GB និង ROM 256GB ដែលជាជំនាន់ក្រោយផុតលេខរបស់ Huawei ថ្លៃត្រឹម ៦ ២៩៩ យាន់ឬក្បែរ ៩៥០ ដុល្លារ ។ ទោះបីតម្លៃ P30 Pro ដែលទើបបង្ហាញខ្លួនមិនទាន់បញ្ជាក់មែនពិត ក៏គេរំពឹងថានឹងមិនឡើងខ្ពស់ជាង Mate 20 Pro ប៉ុន្មាននោះដែរ។
សញ្ញាអវិជ្ជមានសម្រាប់ផ្លែប៉ោមក្នុងទីផ្សារចិន ទំនងជាមិនអាចបញ្ចប់ត្រឹមនេះទេ ដោយយោងតាមរបាយការណ៍ពី MyDrivers កន្លងទៅបានចុះផ្សាយថា Huawei លក់ដាច់ Mate 20 បានច្រើន ជាង ១០ លានគ្រឿងត្រឹមរយៈពេល ៤ ខែកន្លះ ដែលជាកំណត់ត្រាផ្តួលសេរ៊ីចាស់ Mate 10 ទៀតផង ហើយក្នុងនោះអតិថិជនភាគច្រើនមានវ័យក្រោម ៣៥ ឆ្នាំ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: