• 2019-04-01 02:41:58
  • ព័ត៌មាន

Apple បាត់​បង់​​ជើងខ្លាំងខាង​បង្កើត​បន្ទះ​ឈីប​ iPhone និង iPad

  • 2019-04-01 02:41:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ CNET បាន​ឲ្យ​ដឹង​ថា​ Gerard Williams បាន​លា​ឈប់​ពី​ក្រុមហ៊ុន​ Apple ក្រោយ​ពី​បម្រើ​ការងារ​អស់​ ៩ ឆ្នា។

Gerard Williams ខាងស្ដាំ

គួរ​ដឹង​ថា​ Williams ​គឺ​ជា​បុគ្គលិក​​ជើង​ចាស់​មួយ​រូប ដែល​បាន​ដឹក​នាំ​ការ​អភិវឌ្ឍន៍​បន្ទះ​ឈីប​ស៊េរី A បំពាក់​លើ iPhone និង iPad ចាប់​តាំង​ពី​បន្ទះ​ឈីប​ A7 រហូត​ដល់​បន្ទះ​ឈីប​ A12X។ បន្ទះ​ឈីប​ A7 ត្រូវ​បាន​ប្រើ​ប្រាស់​លើ iPhone 5s នៅ​ឆ្នាំ ២០១៣ ខណៈ​បន្ទះ​ឈីប​ A12X ប្រើ​លើ iPad Pro ជំនាន់​បច្ចុប្បន្ន​នេះ។

ក្រៅ​ពី Williams ថ្មីៗ​កន្លង​ទៅ​នេះ ក៏​មាន​ជើង​ខ្លាំង​មួយ​រូប​​ខាង​​អភិវឌ្ឍន៍​បន្ទះ​ឈីប​បាន​ចាក​ចេញ​ពី Apple ផង​ដែរ។ នៅ​ឆ្នាំ ២០១៧ ក្រុមហ៊ុន Google ​​ឆក់​បាន​ Manu Gulati ពី​ Apple។ Gulati គឺ​ជា​បុគ្គលិក​ជើង​ចាស់​ខាង​អភិវឌ្ឍន៍​បន្ទះ​ឈីប​មួយ​រូប​នៅ Apple ដោយ​ Williams បាន​ចូល​ជំនួស​តំណែង​របស់​លោក​នៅ​ឆ្នាំ ២០១៧៕

ចុចអាន៖

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់