• 2019-03-30 04:25:00
  • ព័ត៌មាន

​គួរ​ឲ្យ​ស្ដាយ! Apple ថា​អត់​ផលិត​​បន្ទះ​សាក​ថ្ម​ឥត​ខ្សែ AirPower ទេ

  • 2019-03-30 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​នេះ ​គម្រោង​ផលិត​បន្ទះ​សាក​ថ្ម​ឥត​ខ្សែ AirPower របស់​ក្រុមហ៊ុន Apple ​ត្រូវ​បាន​សម្រេច​លុប​ចោល។ នេះ​បើ​យោង​តាម​លោក Dan Riccio ជា​អនុ​ប្រធាន​ជាន់​ខ្ពស់​ផ្នែក​វិស្វកម្ម Hardware(ផ្នែករឹង) ប្រចាំ​នៅ​ក្នុង​ក្រុមហ៊ុន Apple បាន​ប្រាប់​សារព័ត៌មាន។

Airpower រូបតំណាង

​លោក​បាន​បន្ត​ថា ​"បន្ទាប់ពី​ការ​ខិតខំ​ប្រឹងប្រែង​ ​អស់​ពេល​ជាច្រើន​​ឆ្នាំមក លោក​​សូម​បញ្ជាក់​ថា​ ​បន្ទះ​សាក​ថ្ម​ឥត​ខ្សែ​ ​AirPower​ ​នេះ​ នៅ​មិនទាន់​សម្រេច​បាន​ ​ក្នុង​លក្ខខណ្ឌ​ស្តង់ដារ​ខ្ពស់​មួយ​ ​ដែល​អាច​បញ្ចេញ​បានទេ។

​លោក​ក៏​បាន​ចេញមុខ សុំទោស​ជាសាធារណៈ ​ចំពោះ​អតិថិជន​ដែល​បាន​រង់ចាំ​​បន្ទះ​សាក​ថ្ម​ឥត​ខ្សែ​មួយ​នេះ​ ​ចាប់​តាំងពី​ថ្ងៃ​ប្រកាស​ ​រហូត​មក​ដល់​ពេលនេះ​។​ ទោះ​យ៉ាងណា​ ​លោក​ជឿជាក់​ថា​ ​​សាក​ថ្ម​ដោយ​ឥត​ខ្សែ នឹង​លេច​រូប​រាង​នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ។

​បញ្ជាក់​ដែរ​ថា AirPower ត្រូវ​បាន​ប្រកាស​លើក​ដំបូង​តាំង​ពី​ឆ្នាំ ២០១៧ តែ​ត្រូវ​បាន​ពន្យារ​ពេល​ចេញ​លក់​រហូត​ដល់​ឆ្នាំ ២០១៩៕​

Airpower រូបតំណាង

អត្ថបទទាក់ទង៖

ប្រភព៖ Techcrunch ប្រែ​សម្រួល៖ រក្សា

មតិយោបល់