• 2019-03-29 08:43:23
  • ព័ត៌មាន

Huawei រក​ចំណូល​បាន​ខ្ទង់​ ១០០ ពាន់​លាន​ដុល្លារ​ជា​លើក​ដំបូង នៅ​ឆ្នាំ ២០១៨

  • 2019-03-29 08:43:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​នៅ​ថ្ងៃ​សុក្រ​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ Huawei បាន​បញ្ចេញ​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ ២០១៨ ដែល​បាន​បង្ហាញ​ថា​ចំណូល​របស់​ខ្លួន​មាន​ការ​កើន​ឡើង ១៩,៥% បើ​សិន​ធៀប​នឹង​ឆ្នាំ ២០១៧។

នៅ​ក្នុង​ឆ្នាំ ២០១៨ ក្រុមហ៊ុន​នេះ​រក​ចំណូល​បាន​​ប្រមាណ​ ១០៧,១៣ ពាន់​លាន​ដុល្លារ ​ហើយ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​អាច​រក​ចំណូល​បាន​ខ្ទង់ ១០០​ ពាន់​លាន​ដុល្លារ​បែប​នេះ។ ផ្នែក​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​គឺ​ផ្នែក​លក់​គ្រឿង​អេឡិចត្រូនិក​ ដែល​អាច​រក​ចំណូល​បាន​​ប្រមាណ ៥២ ពាន់​លាន​ដុល្លារ កើន​ឡើង​រហូត​ដល់​ ៤៥,១% ឯណោះ។

ផ្នែក​បន្ទាប់​គឺ​ការ​លក់​​ឧបករណ៍​ Network ដែល​អាច​ចំណូល​បាន​ប្រមាណ​ ៤៣,៩ ពាន់​លាន​ដុល្លារ។ យ៉ាងណា​តួ​លេខ​នេះ​​មាន​ការ​ធ្លាក់​ចុះ​បន្តិច​ បើ​ប្រៀប​នឹង​ឆ្នាំ ២០១៧ ដែល​រក​ចំណូល​បាន​សរុប​ប្រមាណ​ ៤៤,៤ ពាន់​លាន​ដុល្លារ។ នេះ​ក៏​ដោយ​សារ​​ស្ថិត​ក្រោម​ស្ថានភាព​តានតឹង​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក, អូស្ត្រាលី និង​ចក្រភព​អង់គ្លេស​ជា​ដើម។

​​​គួរ​ដឹង​ថា​ក្នុង​ចំណោម​ប្រាក់​ចំណូល​ ១០៧,១៣ ពាន់​លាន​ដុល្លារ ដែល Huawei រក​បាន​នៅ​ឆ្នាំ ២០១៨ មាន​ ៨,៨ ពាន់​លាន​ដុល្លារ​គឺ​ជា​ប្រាក់​ចំណេញ ដែល​បាន​កើន​ឡើង​ ២៥% ឯណោះ។ នៅ​ឆ្នាំ ២០១៩ នេះ Huawei រំពឹង​ថា​នឹង​មាន​​កំណើន​ ២ លេខ​បន្ត​ទៀត​ ដោយ​ជាក់​ស្ដែង​គិត​ត្រឹម​​ចន្លោះ​ខែ​មករា និង ​កុម្ភៈ​ឆ្នាំ​ ២០១៩ ក្រុមហ៊ុន​កើន​ឡើង​ចំណូល ៣០% ទៅ​ហើយ៕​

ចុចអាន៖

ប្រភព៖ GSMarena | Androidcentral ប្រែ​សម្រួល៖ សុខហេង

មតិយោបល់