• 2019-03-29 07:35:00
  • ព័ត៌មាន

​ជោគជ័យខ្លាំង OPPO​ ​F11​ ​Pro​ ទទួលបានការកម្មង់ហួស​ការ​រំពឹង​ទុក​

  • 2019-03-29 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មាន​មនុស្សជា​ច្រើន​បាន​លង់​ស្រលាញ់​ទូរស័ព្ទ​ ​OPPO​ ​F11​ ​Pro​ ​ស្ទើរតែ​មិន​គួរឲ្យ​ជឿ​ ​ដោយសារតែ​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​កម្មវិធី​ ​Pre​-​Order​ ​មាន​មនុស្សជា​ច្រើន​បាន​នាំគ្នា​ធ្វើ​កា​រកម្មង់​ទូរសព្ទ​ ​F11​ ​pro​ ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ហួសពី​ការ​រំពឹង​ទុក​របស់​ក្រុមហ៊ុន​ ​OPPO​ ​នៅ​កម្ពុជា​ ​រហូតដល់​ថ្នាក់​អតិថិជន​ខ្លះ​ ​មាន​ប្រតិកម្ម​ចំពោះ​ការ​បិទ​កម្មវិធី​ ​Pre​-​Order​ ​មុន​ថ្ងៃកំណត់​ ​ដោយសារតែ​ពួកគេ​មិន​អាច​ទទួល​បាន​ផលិតផល​ ​បាន​នៅ​ថ្ងៃ​លក់​ដំបូង​កាលពី​ម្សិលមិញ​ ​និង​មិន​អាច​ឆ្លើយតប​តាម​កា​រកម្​មង់​នៃ​អតិថិជន​របស់​ពួកគេ​បាន​ឡើយ​នោះ​។​

នៅ​ថ្ងៃ​ ​First​ ​Sale​ ​ម្សិលមិញ​ទៀត​នេះ​សោត​ សង្កេតឃើញ​ថា​មាន​អតិថិជន​ជាច្រើន​ ​បាន​មក​ទទួលយក​ទូរស័ព្ទ​នៅ​តាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា​ ​ដែល​ពួកគេ​បា​នក​ម្មង់​ទុក​សឹងតែ​គ្រប់​ហាង​លក់​ទូរស័ព្ទ​តែម្តង​។​ ​តើមាន​មូលហេតុ​អ្វីទៅ​បាន​ជា​ ​F11​ ​Pro​ ​ទទួល​បានការ​គាំទ្រ​ ​ពីសំណាក់​អតិថិជន​ច្រើនបែប​នេះ​?​ ​ហើយ​ហេតុអ្វីបានជា​ការ​ផ្តល់​ជូន​ទូរស័ព្ទ​ ​F11​ ​Pro​ ​មិន​អាច​តម្រូវ​ទៅតាម​កា​រកម្​មង់​នៅក្នុង​ទីផ្សារ​ដូច្នេះ​?​

​ទូរស័ព្ទ​ ​OPPO​ ​F11​ ​Pro​ ​តម្លៃ​ត្រឹមតែ​ ​៣៣៩ ដុល្លារ ​ជា​តម្លៃ​ដ៏​ពិសេស​មួយ​ដែល​អតិថិជន​គ្រប់គ្នា​អាច​ទទួលយក​បាន​ ​ប៉ុន្តែ​បើ​និយាយ​ពីមុខ​ងារ​បច្ចេកវិទ្យា​ ​និង​ ​កម្ម​វិ​ធី​ផ្សេង​ៗ​វិញ​ ​មិនបាច់​ថ្លែង​ទេ​ ​គឺថា​កប់​ស៊េរី​តែម្តង​បើ​មិន​ជឿ​សាក​ជាវ​មួយ​គ្រឿង​ទៅ​ដឹង​ហើយ​។​

​ជា​ការពិត​ណាស់​តាម​ការ​ឲ្យដឹង​របស់​ក្រុមហ៊ុន​បាន​បញ្ជាក់ឲ្យដឹង​ថា​គ្រប់​ម៉ូ​ឌែល​ស៊េរី​ ​F​ ​របស់​ ​OPPO​ ​តែងតែ​ទទួល​បាន​គាំ​ទ្រ​ចើ​នពី​អតិថិជន​ ​ជា​យូរណាស់​មក​ហើយ​ ​ហើយ​ស៊េរី​ ​F​ ​នេះ​ ​គឺ​លក់ដាច់​ខ្លាំង​ណាស់​ពី​មួ​យម៉ូ​ឌែល​ ​ទៅ​មួ​យម៉ូ​ឌែល​ ​សឹងតែ​លក់ដាច់​អស់​ស្តុក​តែម្តង​នៅ​លើ​ទីផ្សារ​អាស៊ី​ ។​

​ម្យ៉ាងវិញទៀត​មូលហេតុ​នៃ​ភាពយឺត​យ៉ាវ​ក្នុង​ការ​ផ្តល់​ជូន​ផលិតផល​ទូរស័ព្ទ​ ​F11​ ​Pro​ ​ដោយសារតែ​ផលិតផល​ ​F11​ ​Pro​ ​ចេញ​មក​ភ្លាម​ ​ត្រូវតែ​ឆ្លងកាត់​ភាព​សម្រិតសម្រាំង​ ​និង​ត្រួតពិនិត្យ​យ៉ាង​ច្បាស់លាស់​ ​ពី​ក្រុម​អ្នកជំនាញ​នៅ​ខាង​រោងចក្រ​ផ​លិ​ត​ធំៗ​ ​ដែល​មាន​ច្រើន​ដំណាក់កាល​ ​ហើយ​នៅពេល​ដែល​កា​រកម្​មង់​កាន់តែ​ច្រើន​ ​នោះ​ការផលិត​ត្រូវ​បង្កើន​ទ្វេដង​ ​ដែល​បណ្តាល​ឲ្យ​មាន​ភាពយឺត​យ៉ាវ​បន្តិច​។​

​យោង​តាម​ការ​លើកឡើង​របស់​ក្រុមហ៊ុន​បាន​បន្ថែម​ទៀត​ថា​ ​បើ​ក្រ​លេ​ក​មើ​លម៉ូ​ឌែល​ ​F11​ ​Pro​ ​នៅក្នុង​ទីផ្សារ​លក់​វិញ​ ​មិនថា​នៅ​លើ​កាមេរ៉ា​ ​រូបរាង​ ​និង​ ​បច្ចេកវិទ្យា​ទេ​ ​គឺ​ត្រូវ​ឆ្លងកាត់​ក្រុម​អ្នកជំនាញ​ ​ធ្វើការ​ត្រូវ​ពិនិត្យ​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត​ដើម្បី​ធ្វើឲ្យ​ ​កាមេរ៉ា​ភ្លោះ​ខាងក្រោយ​ ​ទំហំ​ ​48MP​ ​របស់​ ​F11​ ​Pro​ ​ក្លាយជា​អ្នកជំនាញ​ថតរូប​បែបPortrait​ ​សម្រាប់​អ្នកប្រើ​ប្រាស់​ ​24​ ​ម៉ោង​ ​ប្រកបដោយ​គុណភាព​ខ្ពស់​ ​ហើយ​ ​F11​ ​Pro​ ​បាន​ ​Update​ ​ទាំង​ ​Software​ ​និង​ ​Hardware​ ​ដើម្បី​ទទួល​បាន​នូវ​ទូរស័ព្ទ​មួយ​គ្រឿង​ដែល​អាច​ថតរូប​ច្បាស់​ឥត​ខ្ចោះ​នៅ​ទី​ងងឹត​ផង​ដែរ​ ​។​ ​

ពិតមែនហើយ​កាមេរ៉ា​ភ្លោះ​ខាងក្រោយ​ ​ទំហំ​ ​48​ ​MP​ ​របស់​ ​F11​ ​Pro​ ​ដើមឆ្នាំ២០១៩នេះ​ ​បាន​ ​Update​ ​ជាង​ម៉ូ​ឌែ​លមុនៗ​ទាំង​ទំហំ​ ​និង​ ​បច្ចេកវិទ្យា​ទំនើប​ ​ដែល​ជ​ម្រុ​ញ​ឲ្យ​រូបភាព​ដែល​ថត​ចេញ​មក​ ​កាន់តែ​ច្បាស់​ ​ពណ៌​កាន់តែ​ស្រស់បំព្រង​ ​និង​ផ្ទៃមុខ​របស់​មនុស្ស​វិញ​កាន់តែ​ដូច​ធម្មជាតិ​ពិ​តៗ​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​ ​ចំនុច​សំ​ខាន់​ផ្សេង​ៗ​ទៀត​របស់​ ​F11​ ​Pro​ ​ដែល​ធ្វើឲ្យ​អតិថិជន​កក្រើក​ចង់បាន​ ​ដោយសារតែ​វា​មាន​ថ្ម​ទំហំ​ ​4000MAh​ ​,​ ​មាន​បច្ចេកវិទ្យា​ជំនួយ​ល្បឿន​ ​Hyper​ ​Boost​ ​,​ ​មាន​ពណ៌​ខាងក្រោយ​បែប​ ​Gradient​ ​ដ៏​គួរឲ្យ​ទាក់ទាញ​ចំនួន​ពីរ​ពណ៌​ ​គឺ​ ​Thunder​ ​Black​ ​និង​ ​Arura​ ​green​ ​កាន់តែ​ស្រស់​ស្អាត​ ​និង​ ​កាន់តែ​ថ្លៃថ្នូរ​ ​ដែល​ចំណុច​ទាំងអស់​នេះ​ហើយ​ ​បាន​ធ្វើឲ្យ​អ្នកប្រើ​ប្រាស់​គ្រប់រូប​ចង់បាន​ ​និង​បា​នក​ម្មង់​ទុក​មានសន្ទុះ​ខ្លាំង​ដូច្នេះ​។​ ​

ក្រុមហ៊ុន​បាន​បញ្ជាក់​សង្កត់ធ្ងន់​ថា​ ​ចំពោះ​អតិថិជន​ដែល​បា​នក​ម្មង់​ទូរស័ព្ទ​ ​F11​ ​Pro​ ​ហើយ​ ​មិនទាន់​ទទួល​បាន​ទូរស័ព្ទ​ ​សូម​លោកអ្នក​មេត្តា​រង់ចាំ​បន្តិច​ដោយ​ ​សារ​តែ​ពេលនេះ​ ​ក្រុមហ៊ុន​ ​OPPO​ ​បាន​នឹង​កំពុង​បង្កើន​សង្វាក់​ផលិតកម្ម​របស់​ខ្លួន​ដើម្បី​នាំ​យក​ទូរស័ព្ទ​ ​F11​ ​Pro​ ​ដ៏​ស្រស់​ស្អាត​ ​មកដល់​ដៃ​លោកអ្នក​ជាក់ជា​មិនខាន​៕​ ​ ​ ​

អត្ថបទ៖ រក្សា

មតិយោបល់