• 2019-03-29 02:44:45
  • ព័ត៌មាន

ទូរសព្ទ Oppo ស៊េរី​ថ្មី ដាក់​កាមេរ៉ា​ Selfie ប្លែក​អស់​ស្ទះ

  • 2019-03-29 02:44:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ស្មាតហ្វូន​ចិន​បាន​រិះរក​វិធីសាស្ត្រ​ប្លែកៗ​ជា​ច្រើន​ ដើម្បី​​ផលិត​បាន​ស្មាតហ្វូន​មាន​អេក្រង់​លាត​ពេញ​ផ្ទៃ គ្មាន​ស្នាម​ឆក​ដូច​ជា iPhone X។ កន្លង​មក​គេ​ឃើញ​ការ​បង្កប់​កាមេរ៉ា​ Selfie ក្នុង​តួ​ខ្លួន, ការ​ប្រើ​រចនាបថ​ហូត និង​ការ​ប្រើ​អេក្រង់​ភ្លោះ​ជា​ដើម។

ពេល​នេះ OPPO បាន​ប្រើ​វិធី​សាស្ត្រ​ប្លែក​មួយ​ទៀត​ ដោយ​​បង្កប់​កាមេរ៉ា​ Selfie ក្នុង​តួ​ម៉ាស៊ីន ​ដែល​ដំណើរ​ការ​ដូច​បង្ហាញ​ក្នុង​វីដេអូ​ខាង​ក្រោម​នេះ ៖

ស្មាតហ្វូន​ OPPO ​ថ្មី​នេះ​គឺ​ជា​ម៉ូដែល​ Reno ដែល​លក្ខណៈ​សម្បត្តិ​របស់​វា​នៅ​មិន​ទាន់​បាន​បង្ហាញ​​ជា​​ផ្លូវ​ការ​នៅ​ឡើយ​ទេ។ Oppo Reno ដែល​បង្ហាញ​នេះ អាច​ជា​ស្មាតហ្វូន​ប្រភេទ​ធូរ​ថ្លៃ​ដែល​ប្រើ​បន្ទះ​ឈីប​ Snapdragon 710, មាន​កាមេរ៉ា​ខាង​ក្រោយ​ពីរ​គ្រាប់, កាមេរ៉ា​មុខ​មួយ​គ្រាប់​អម​ដោយ​ភ្លើង​ Flash, ប្រើ​រន្ធ​ USB-C និង​មាន​រន្ធ​ដោត​កាស​ 3.5 mm ផង​ដែរ។ កាល​បរិច្ឆេទ​នៃ​ការ​ប្រកាស​ចេញ​ស្មាតហ្វូន​ Reno នេះ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី OPPO នៅ​ឡើយ​ទេ៕​

ចុចអាន៖

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់