• 2019-03-28 08:04:37
  • ព័ត៌មាន

​វីដេអូ​​ថ្មី​បង្ហាញ​​ទូរសព្ទ​បត់​ Xiaomi ឃើញ​ដឹង​តែ​​លង់​ចិត្ត

  • 2019-03-28 08:04:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ចិន​ Xiaomi បាន​បញ្ចេញ​វីដេអូ​ខ្លី​ថ្មី​មួយ​ទៀត​បង្ហាញ​អំពី​រូបរាង​ស្មាតហ្វូន​បត់​របស់​ខ្លួន ដែល​មិន​ទាន់​មាន​ឈ្មោះ​នៅ​ឡើយ​ទេ។ ក្នុង​វីដេអូ​នេះ​មាន​បង្ហាញ​អំពី​ការ​ប្រើ​ប្រាស់​ស្មាតហ្វូន​បត់​នេះ ដូច​ជា​ការ​លា​ចេញ និង​បត់​ចូល​ជា​ដើម។

មក​ទល់​ពេល​នេះ​ គេ​មិន​ទាន់​ដឹង​​លម្អិត​អំពី​ស្មាតហ្វូន​បត់​នេះ​ឡើយ ប៉ុន្តែ​វិបសាយ​ iGyaan បាន​និយាយ​ថា​​ស្មាតហ្វូន​នេះ​អាច​នឹង​មាន​តម្លៃ​ ៩៩៩ ដុល្លារ ហើយ​អាច​នឹង​បញ្ចេញ​លក់​នៅ​ខែ​មេសា ឬ​ខែ​មិថុនា​ខាង​មុខ។​ គួរ​ដឹង​ថា​តម្លៃ​នេះ គឺ​ទាប​ជាង​ Samsung Galaxy Fold និង Huawei Mate X ពាក់​កណ្ដាល​ឯណោះ។

រង់ចាំ​តាម​ដាន​បន្ត​ទៀត​ថា​ស្មាតហ្វូន​បត់​របស់​ Xiaomi នឹង​លេច​ជា​ផ្លូវ​ការ​នា​​ពេល​ណា ហើយ​មាន​លក្ខណៈ​សម្បត្តិ​អាច​ប្រជែង​នឹង​ស្មាតហ្វូន​បត់​របស់​ក្រុមហ៊ុន​ល្បីៗ​បាន​ឬ​យ៉ាងណា៕​​​​

ចុចអាន៖

ប្រភព៖ Cnet ប្រែ​សម្រួល៖ សុខហេង

មតិយោបល់