• 2019-03-28 03:47:03
  • ព័ត៌មាន

Galaxy Fold អាច​បត់​ចុះ​ឡើង​ បាន ៥ ឆ្នាំ (វីដេអូ)

  • 2019-03-28 03:47:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ដើម្បី​ធានា​លើ​គុណភាព​ Samsung បាន​ដាក់​ Galaxy Fold លើ​ការ​ធ្វើ​តេស្ត​ជា​ច្រើន​ប្រភេទ។ ក្នុង​នោះ​មាន​ការ​ធ្វើ​តេស្ត​លើ​គុណភាព​​អេក្រង់​បត់​បាន​ ដែល​ត្រូវ​ប្រើ​ពេល​រហូត​ដល់​ ៧ ថ្ងៃ​ឯណោះ។

ការ​ធ្វើ​តេស្ត​នេះ​មាន​ឈ្មោះ​ថា​ "Folding Test” ដែល​ប្រើ​ប្រាស់​ម៉ាស៊ីន​ពិសេស​ដើម្បី​បត់​ Galaxy Fold ចុះ​ឡើង​ ដោយ​មិន​ឈប់​សម្រាក​ឡើយ។ តាម​ការ​ធ្វើ​តេស្ត​នេះ Samsung អាច​ប្រាកដ​បាន​ថា​ Galaxy Fold អាច​បត់​ចុះ​ឡើង​បាន​ ២០០ ០០០ ដង​ ដោយ​គ្មាន​បញ្ហា។ ​ជា​មធ្យម​អ្នក​ប្រើ​បត់​ Galaxy Fold ១០០ ដង​ក្នុង​មួយ​ថ្ងៃ នោះ​មាន​ន័យ​ថា​ Galaxy Fold នេះ​អាច​ប្រើ​ប្រាស់​បាន​ ៥ ឆ្នាំ។

ខាង​លើ​នេះ​គឺ​ជា​វីដេអូ​បង្ហាញ​អំពី​ការ​ធ្វើ​តេស្ត​បត់​ ដែល​មាន​​​ប្រវែង ៣៤ វិនាទី។ Galaxy Fold នឹង​ចេញ​លក់​លើ​ទីផ្សារ​ដំបូង​នៅ​ថ្ងៃ​ទី ២៦ ខែ​មេសា​ លើ​ទីផ្សារ​សហរដ្ឋអាមេរិក ជា​មួយ​តម្លៃ ១៩៨០ ដុល្លារ៕​

ចុចអាន៖

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់