- 2019-03-27 01:45:00
- ព័ត៌មាន
Note 10 ត្រៀមប្រកាសខែសីហា នឹងផ្លាស់ប្តូរចំណុចធំមួយពុំធ្លាប់មានក្នុងត្រកូល Galaxy
- 2019-03-27 01:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Note 10 ត្រៀមប្រកាសខែសីហា នឹងផ្លាស់ប្តូរចំណុចធំមួយពុំធ្លាប់មានក្នុងត្រកូល Galaxy
ចន្លោះមិនឃើញ
ក្រោយ Galaxy S10 បង្ហាញខ្លួនមិនទាន់បានបីសប្តាហ៍ពេញលេញផងនោះ ចចាមអារ៉ាមទាក់ទិននឹងស្មាតហ្វូនជំនាន់ក្រោយ Galaxy Note 10 នៅតែបន្តល្ហិចល្ហៀងឥតឈប់ឈរ។ យោងតាមសារព័ត៌មាន ET News បានចុះផ្សាយថា Note 10 នឹងមានការវិវត្តផ្លាស់ប្តូរនូវចំណុចពិសេសមួយពុំធ្លាប់មានពីមុនមក។
នោះគឺការគ្រោងដកចោលនូវប៊ូតុងទាំងអស់ជុំវិញតួស្មាតហ្វូន មិនថាតែប៊ូតុង Power និងប៊ូតុងសំឡេង ឬសូម្បីតែប៊ូតុង Bixby ដោយជំនួសមកប្រើប្រាស់ការច្នៃប្រឌិតដ៏រសើប សម្របនឹងកន្លងទៅ Samsung ក៏ធ្លាប់បញ្ជាក់ពីការស្រាវជ្រាវនូវម៉ូឌុល Keyless Touch-sensitive ដើម្បីមកភ្ជាប់ជុំវិញគែមតួម៉ាស៊ីន។
ពុំមានការលម្អិតច្បាស់លាស់ទេជុំវិញការច្នៃប្រឌិតថ្មីនេះ ប៉ុន្តែប្រភពដដែលបន្តថា Note 10 នឹងប្រែក្លាយជាត្រកូល Galaxy ដំបូងក្នុងប្រវត្តិសាស្រ្តរបស់ Samsung ដែលលែងមានប្រើប្រាស់ប៊ូតុងណាមួយទាំងអស់។ ប៉ុន្តែបន្តទៅឆ្នាំខាងមុខទៀត ប្រភេទស្មាតហ្វូនធុនកណ្តាលក៏អាចនឹងទទួលប្រយោជន៍ពីការប្រើប្រាស់មុខងារថ្មីនេះដូចគ្នា។
រំឭកថា Samsung ត្រូវបានគេដឹងថារំពឹងនឹងចេញផ្សាយ Note 10 នាអំឡុងខែសីហា ដោយមានការបំពាក់នូវបន្ទះឈីបជំនាន់ក្រោយផ្សេងទៀត Exynos 9825 ឈរលើឈីប Exynos 9820 កំពុងមានប្រើក្នុង Galaxy S10។ ការចេញលក់ផ្លូវការក៏ទំនងជាធ្វើក្រោយការប្រកាសរយៈពេលជាងមួយខែ ពោលគឺអាចឈានដល់ដើមខែកញ្ញា មុនថ្ងៃចេញផ្សាយ iPhone សេរ៊ីឆ្នាំ ២០១៩ របស់គូប្រជែង Apple។
អានអត្ថបទ: