• 2019-03-06 08:20:00
  • ព័ត៌មាន

Zuckerberg ធ្លាប់​តែ​ជា​សេដ្ឋី​ពាន់​លាន​វ័យ​ក្មេង​បំផុត​ក្នុង​លោក ឥឡូវ​មាន​អ្នក​ប្រជែង​ហើយ

  • 2019-03-06 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម Forbes បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ Kylie Jenner ​បាន​ឡើង​មក​ឈរ​ចំណាត់ថ្នាក់​កំពូល នាម​ជា​សេដ្ឋី​ប្រាក់​ពាន់​លាន​វ័យក្មេងជាងគេ​បង្អស់​ក្នុង​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​លំដាប់​កំពូល​ក្នុង​ពិភពលោក។

ស្ត្រី​វ័យ ២១ ឆ្នាំ​រូប​នេះ​កំពុង​ក្ដោបក្ដាប់​ទ្រព្យសម្បត្តិ​ប្រមាណ ១ ពាន់​លាន​ដុល្លារ ផ្តួល​កំណត់ត្រា​ចាស់​របស់​ស្ថាបនិក Facebook លោក Mark Zuckerberg ដែល​ត្រូវ​ចំណាយ​ពេល​ដល់​វ័យ ២៣ ឆ្នាំ​ទើប​ឈាន​មក​ដល់​ចំណុច​ប៉ុណ្ណេះ​បាន។

ចំណូល​ពាន់​លាន​របស់​ស្រី​ស្អាត​សញ្ជាតិ​អាមេរិក​រូប​នេះ កើតចេញពីក្រុមហ៊ុន​គ្រឿង​សំអាង Kylie Cosmetics របស់​នាង​ដែល​ទើប​តែ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្តាច់​មុខ​ជាមួយ Ultra Beauty ។ តាម​ការ​ប៉ាន់ប្រមាណ​ពី Forbes ក្រុមហ៊ុន​របស់​នាង​បច្ចុប្បន្ន​មាន​តម្លៃ​ប្រមាណ ៩០០ លាន​ដុល្លារ ហើយ​ក្នុង​នោះ Jenner កាន់កាប់​ភាគហ៊ុន​ម្នាក់​ឯង​ទាំង ១០០ ភាគរយ។

រំឭក​ថា​ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​ពីរ​រូប​ផ្សេង​ទៀត​ក៏​ទើប​លេច​ឈ្មោះ​ក្នុង​បញ្ជី Forbes ដោយ​រួម​មាន​ស្ថាបនិក Spotify លោក Daniel Ek មាន​ទ្រព្យសម្បត្តិ ២,៣ ពាន់​លាន​ដុល្លារ និង Martin Lorentzon មាន​ទ្រព្យសម្បត្តិ ៣,១ ពាន់​លាន​ដុល្លារ ស្រប​ពេល Evan Spiegel វ័យ ២៨ ឆ្នាំ​មេធំ Snapchat ក៏​ឈរ​ក្នុង​ចំណាត់ថ្នាក់ Top Eight ​ជា​បុគ្គល​មាន​វ័យ​ក្រោម ៣០ ឆ្នាំ​មាន​ទ្រព្យ​ច្រើន​ជាង ២ ពាន់​លាន​ដុល្លារ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Cnet ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់