• 2019-02-26 03:58:00
  • ព័ត៌មាន

គុណភាព​កា​ម៉េ​រា​ ​10X​ ​Lossless​ ​Zoom របស់​ ​OPPO​ ​ដាក់ឲ្យ​ធ្វើតេស្ត​សាកល្បង​នៅ​អេស្ប៉ាញ​!​

  • 2019-02-26 03:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យោង​តាម​សារពត៌មាន​បរទេស​ជាច្រើន​បាន​ចុះផ្សាយ​លើ​ការ​បង្ហាញខ្លួន​ស្មា​ត​ហ្វូ​ន​ ​ដែល​បំពាក់​ដោ​យសេនស័​រកា​ម៉េ​រា​ ​10x​ ​Optical​ ​Zoom​ ​របស់​ក្រុមហ៊ុន​ ​Oppo​ ​នៅក្នុង​ព្រឹត្តិ​ការណ៍​មួយ​ដែល​រៀបចំឡើង​ដោយ​ ​Mobile​ ​World​ ​Congress​ ​(​MWC​)​ ​2019​ ​នៅក្នុង​ទីក្រុង​ ​Barcelona​ ​ប្រទេស​អេស្ប៉ាញ​ ​ដោយ​ក្នុង​នោះ​ក្រុមហ៊ុន​ ​Oppo​ ​បាន​ដាក់​បង្ហាញ​ស្មា​ត​ហ្វូ​ន​ ​ដ៏​ពិសេស​មួយ​គ្រឿង​បង្អួត​ដល់​ពិភពលោក​។​

​អ្វី​ដែល​ជា​ចំណុច​ដែល​ធ្វើឲ្យ​ ​មនុស្យ​ជាច្រើន​មានការ​ចាប់អារម្មណ៍​ខ្លាំង​នោះ​ ​គឺ​ផ្នែក​កា​ម៉េ​រា​ខាងក្រោយ​របស់​ទូរស័ព្ទ​ប្រភេទ​ថ្មី​មួយ​គ្រឿង​នេះ​វា​មាន​សមត្ថភាព​ ​អាច​ធ្វើការ​ ​Zoom​ ​ឬ​ ​ពង្រីក​បាន​ដល់ទៅ​កម្រិត​ ​10​ ​ដង​ ​ដោយ​មិន​មានការ​ប៉ះពាល់​ដល់​គុណភាព​រូបភាព​ដែល​ថត​ចេញ​មក​ឡើយ​។​

​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ ​Oppo​ ​ក៏បាន​ប្រកាស​ថា​ស្មា​ត​ហ្វូ​ន​ ​ដែល​បំពាក់​ដោ​យសេនស័​រកា​ម៉េ​រា​ ​10x​ ​Optical​ ​Zoom​ ​ថ្មី​មួយ​គ្រឿង​នា​ពេលនេះ​ ​នឹង​ចាប់ផ្ដើម​ចូលខ្លួន​ក្នុង​ទីផ្សារ​នា​ពេល​ខាងមុខ​ ​ប៉ុន្តែ​នៅក្នុង​ព្រឹត្តិ​ការណ៍​នេះ​ ​ក្រុមហ៊ុន​គ្រាន់តែ​បាន​បង្ហាញ​ការ​ធ្វើតេស្ដ​ ​ទៅ​លើ​ម៉ូ​ឌែល​ស្មា​ត​ហ្វូ​ន​ជា​គម្រូ​ប៉ុណ្ណោះ​ ​ដូច្នេះ​ស្មា​ត​ហ្វូ​នដែល​ដាក់ឲ្យ​សាកល្បង​ថត​ទាំងអស់​នេះ​ ​គឺ​មិនទាន់​ផលិត​រួចរាល់​ ​100​%​ ​នៅឡើយ​ទេ​។​

​នៅក្នុង​ព្រឹត្តិ​ការណ៍​ ​MWC​ ​2019​ ​នោះ​ ​ម៉ូ​ឌែល​ស្មា​ត​ហ្វូ​នដែ​លក្រុ​មហ៊ុន​ ​Oppo​ ​ដាក់ឲ្យ​សាកល្បង​នោះ​បាន​បំពាក់​ ​Case​ ​ពីលើ​ជុំវិញ​មួយ​តួខ្លួន​ទូរសព្ទ​តែម្តង​ ​ដោយ​មិន​ធ្វើការ​បង្ហាញ​រូបរាង​ច្បាស់លាស់​ ​ហើយ​ថែមទាំង​បាន​បិទបាំង​កា​ម៉េ​រា​ខាងមុខ​ថែមទៀត​ផង​ ​ហាក់​មិន​ចង់​បង្ហាញ​នូវ​អ្វី​ដែល​ជារូបរាង​ពិតប្រាកដ​នៃ​គ​ម្រោ​ង​ម៉ូ​ឌែ​លប្រ​ភេទ​ថ្មី​នោះ​ដែរ​ ​នៅពេល​នោះ​ដែរ​ក្រុមហ៊ុន​បាន​រៀបចំ​ជា​រូបភាព​ទូ​ទៅ​បែប​សិម្ប​និម្មិត​ជា​អគារ​ ​និង​ ​សកម្មភាព​ទូទៅ​របស់​មនុស្ស​តូច​ៗ​ ​ដើម្បីឲ្យ​អ្នកចូលរួម​ទាំងអស់​បាន​សាកល្បង​ ​ប្រើប្រាស់​បច្ចេកវិទ្យា10x​ ​Optical​ ​Zoom​ ​ទៅលើ​រូប​និម្មិត​ទាំងនោះ​ ​ថា​វា​មានគុណ​ភាព​ច្បាស់​កម្រិត​ណា​ ​ជាមួយនឹង​បច្ចេកវិទ្យា​ដ៏​ថ្មីស្រឡាង​មួយ​នេះ​ដែរ​។​

​ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​ក្រុមហ៊ុន​ ​Oppo​ ​ក៏បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ ​នៅពេល​ដែល​ទូរសព្ទ​នេះ​ដាក់ចេញ​លក់​ជា​ផ្លូវការ​នៅ​លើ​ទីផ្សារ​នោះ​រូបភាព​ដែល​ថត​ចេញ​មក​ ​ក៏​នៅ​មានគុណ​ភាព​ដូច​រូបភាព​ដែល​ថត​ចេញពី​ទូរសព្ទ​គម្រូ​តេ​ស្ត​ទាំងអស់​នេះ​អញ្ចឹង​ដែរ​ ​ដោយ​គ្រាន់តែ​ការ​ការ​ឌីហ្សា​ញរ​បស់​ស្មា​ត​ហ្វូ​ននេះ​ ​អាច​នឹង​មានការ​ផ្លាស់​ប្ដូរ​ខ្លះ​ៗ​តែប៉ុណ្ណោះ​។​

​លើស​ពីនេះ​ទៅទៀត​ ​នៅ​លើ​ទូរសព្ទ​គម្រូ​តេ​ស្ត​នេះ​ ​គេ​ឃើញ​មាន​បំពាក់​ដោ​យសេនស័​រកា​ម៉េ​រា​ក្រោយ​ ​3​ ​គ្រាប់​ ​ដោយ​កា​ម៉េ​រា​គោល​មាន​ទំហំ​ ​48MP​ ​ហើយ​បន្ទាប់មក​ ​គឺជា​កា​ម៉េ​រា​ប្រភេទ​ ​Ultra​-​Wide​ ​ដែល​មាន​ទំហំ​ ​8MP​ ​និង​ចុងក្រោយ​ ​ជា​សេន​ស័​រកា​ម៉េ​រា​ដែល​ពិសេស​ជាងគេ​ ​គឺ​មាន​ទំហំ​ ​12MP​ ​ប្រភេទ​ ​Telephoto​ ​អាច​ធ្វើការ​ ​Zoom​ ​បាន​ដល់ទៅ​កម្រិត​ ​10​ ​ដង​ឯណោះ​។​ ​ដូច្នេះ​សូម​លោកអ្នក​មើលរូប​ភាពទូទៅ​បែ​បតូចៗ​ ​ចេញពី​ទូរស័ព្ទ​គម្រូ​តេ​ស្ត​នេះ​ទាំងអស់គ្នា​ ​ដូច​ខាងក្រោម​៖​ ​(​ដាក់​រូបភាព​)​។​

​ជាទូទៅ​ក្រុមហ៊ុន​ ​Oppo​ ​នៅ​មិនទាន់​ប្រាប់​អំពី​ឈ្មោះ​របស់​ស្មា​ត​ហ្វូ​ន​មួយ​ប្រភេទ​នេះ​នៅឡើយ​ទេ​ ​ដោយ​គ្រាន់តែ​បាន​បញ្ជាក់​ថា​ ​អាច​នឹង​ត្រូវ​បាន​បង្ហាញខ្លួន​ ​នៅ​លើ​ទីផ្សារ​ក្នុង​ចន្លោះ​ខែមេសា​ ​និង​ខែមិថុនា​ ​ឆ្នាំ​ ​2019​ ​ខាងមុខនេះ​ផង​ដែរ​។​

​តាមរយៈ​រូបភាព​ដែល​ថត​ចេញពី​ទូរស័ព្ទ​នេះ​ ​តើ​លោកអ្នក​យល់ឃើញ​ដូ​ម្តេច​ដែរ​ចំពោះ​គុណភាព​ដែល​ថត​ចេញ​ពី​សេន​ស័​រកា​ម៉េ​រា​បច្ចេកវិទ្យា​ ​10x​ ​Optical​ ​Zoom​ ​របស់​ ​Oppo​ ​នៅពេល​នេះ​?​ ​ចាំ​មើល​ថា​រូបរាង​ទូរស័ព្ទ​ពិតប្រាកដ​ ​ដែល​ផ្ទុក​បច្ចេកវិទ្យា​ទំនើប​នេះ​ ​មាន​រូបរាង​ដូ​ម្តេច​ទៅ​?​ ​

ព័ត៌មាន​បន្ថែម​លោកអ្នក​អាច​ចូល​ទៅកាន់​ ​Page​ ​របស់​ ​Oppo​ ​តាមរយៈ​ ​https​:​/​/​www.facebook.com​/​OPPOCAMBODIA​/​

អត្ថបទ៖ រក្សា

មតិយោបល់