• 2019-02-26 01:40:00
  • ព័ត៌មាន

ប្លែក​ម្យ៉ាង​! គំរូ​រាង​ស្មាតហ្វូន​បត់ iPhone X Fold ​ល្មម​អាច​ទាក់​ចិត្ត​អ្នក​ប្រើ​បាន​ងាយ

  • 2019-02-26 01:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ដាំ​ខ្ទឹម​ជាមួយ​ការ​បំពាក់​រចនាបថ​អេក្រង់​ធម្មតា​លើ​ស្មាតហ្វូន​រយៈ​ពេល​ជាង ១០ ឆ្នាំ​មក​នេះ ក្រុមហ៊ុន Samsung ក៏​សម្រេច​ចេញ​ផ្សាយ​ស្មាតហ្វូន​អេក្រង់​បត់ Galaxy Fold ​ដែល​ក្នុង​ឧបករណ៍​តែ​មួយ ដូច​មាន​ស្មាតហ្វូន​និង​ថេបប្លែត​ពីរប្រើ​បញ្ចូល​គ្នា។ មិន​ត្រឹម​តែ​ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង ទៀត​សោត​គូ​ប្រជែង​ដទៃ​ដូច​ជា Huawei និង Oppo ក៏​បាន​ចេញ​ផ្សាយ​រចនាបថ​ស្មាតហ្វូន​ថ្មី​ស្រដៀង​គ្នា​នេះ​ដែរ។

ក្រុមហ៊ុន Apple ក៏​ធ្លាប់​បាន​គេ​រាយការណ៍​ថា​មាន​គម្រោង​ចេញ​ផ្សាយ​ស្មាតហ្វូន​បត់​បាន​នា​អំឡុង​ពាក់​កណ្តាល​ឆ្នាំ ២០២០ នេះ​បើ​តាម​ការ​ឆ្លើយតប​ទៅ​នឹង​ប៉ាតង់​ដែល​ធ្លាប់​លេច​ធ្លាយ​នា​ឆ្នាំ ២០១១។ ប៉ុន្តែ​ថ្មីៗ​នេះ​អ្នក​រចនា Roy Gilsing ក៏​ស្រាប់​តែ​បញ្ចេញ​គំរូ (Concept) មួយ​ឡើង ដោយ​ឲ្យ​ឈ្មោះ​ថា iPhone X Fold

ក្នុង​នោះ​ប្រភព​ជឿជាក់​ថា​ Apple នឹង​បង្កើត​រូបរាង iPhone X Fold ស្រដៀង​ទៅ​នឹង​គូ​ប្រជែង​របស់​ខ្លួន តាម​រយៈ​ការ​បំពាក់​អេក្រង់​ភ្លោះ​ពីរ ដែល​មួយ​នៅ​ផ្នែក​ខាង​មុខ​ជា​ទម្រង់ iPhone Mode និង​នៅ​ផ្ទៃ​ខាង​ក្នុង​ជា​ទម្រង់ iPad Mode។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Flashfly ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់