- 2019-02-22 03:36:11
- ព័ត៌មាន
មិនទាន់មាន 5G ប្រើផង ដូណាល់ ត្រាំ ចង់ឲ្យមាន 6G ឲ្យឆាប់ៗ
- 2019-02-22 03:36:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនទាន់មាន 5G ប្រើផង ដូណាល់ ត្រាំ ចង់ឲ្យមាន 6G ឲ្យឆាប់ៗ
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ជាក់ថា លោកចង់ឱ្យមានបច្ចេកវិទ្យា 5G និងដល់ 6G នៅក្នុងអាមេរិក កាន់តែឆាប់តាមដែលអាចធ្វើបាន ដែលបច្ចេកវិទ្យានេះ គឺខ្លាំង លឿន និងឆ្លាតជាងពេលបច្ចុប្បន្ន។ នេះបើតាមការបង្ហោះនៅលើបណ្តាញ Twitter របស់លោក កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។
លោកបានជំរុញឱ្យក្រុមហ៊ុនអាមេរិក ត្រូវតែបង្កើនកិច្ចប្រឹងប្រែង ដើម្បីសម្រេចនូវបច្ចេកវិទ្យានេះ ដោយលោកថា គ្មានហេតុផលណាមួយដែលឱ្យអាមេរិក ត្រូវដើរក្រោយគេនោះទេ៖ «យើងត្រូវតែធ្វើជាអ្នកដែលតែងតែនាំមុខគេ លើអ្វីៗទាំងអស់ដែលយើងអាចធ្វើបាន ជាពិសេសនៅពេលវាមកដល់ពិភពដ៏គួរឱ្យរំភើបនៃបច្ចេកវិទ្យា»។
ការលើកឡើងរបស់លោក ដូណាល់ ត្រាំ ខាងលើនេះ ខណៈដែលក្រុមហ៊ុនចិន Huawei នឹងឈានមុខគេលើបច្ចេកវិទ្យា 5G នាពេលបច្ចុប្បន្ននេះ។ កាលពីឆ្នាំមុន មានការលើកឡើងថា រដ្ឋាភិបាលអាមេរិក បានពិចារណាលើការអភិវឌ្ឍសេវា 5G ផ្ទាល់ខ្លួន ដោយបារម្ភខ្លាចថា ចិនសម្រេចការគ្រប់គ្រងពិភពលោក លើការផលិត និងប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធបណ្តាញ។
ការបង្ហោះនៅលើ Twitter របស់ប្រធានាធិបតីអាមេរិករូបនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីស្ថាបនិកក្រុមហ៊ុន Huawei លោក Ren Zhengfei បាននិយាយថា អាមេរិក កំពុងតែរងហានិភ័យ ក្នុងការដើរតាមក្រោយគេ នៅពេលដែលក្រុមហ៊ុនលោក សម្រេចបច្ចេកវិទ្យា 5G។ លោកថា អាមេរិក ប៉ុនប៉ងបំផ្លាញក្រុមហ៊ុន Huawei តាមរយៈការជំរុញឱ្យសម្ព័ន្ធមិត្តខ្លួន បញ្ឈប់ការប្រើប្រាស់ឧបករណ៍ដែលផលិតដោយក្រុមហ៊ុននេះ៕
ចុចអាន៖