- 2019-02-22 02:26:53
- ព័ត៌មាន
មិនបង្អង់យូរ! Huawei ដាក់ច្រើនគ្រាប់ បាញ់ Galaxy S10
- 2019-02-22 02:26:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនបង្អង់យូរ! Huawei ដាក់ច្រើនគ្រាប់ បាញ់ Galaxy S10
ចន្លោះមិនឃើញ
កាលពីព្រឹកព្រលឹមថ្ងៃទី ២១ ខែកុម្ភៈ Samsung បានបង្ហាញចេញស្មាតហ្វូនត្រកូល Galaxy S10 និង Galaxy Fold ដែលជាស្មាតហ្វូនមានអេក្រង់អាចបត់បានដំបូងបំផុតរបស់ខ្លួន។
ក្រោយពី Galaxy S10 ប្រកាសចេញបានប៉ុន្មាននាទី Huawei ក៏ចាប់ផ្ដើមឌឺដង Samsung ដោយបានបង្ហោះសារលើ Twitter ដែលមានអត្ថន័យថា ៖ "របស់ល្អគឺមានមកបីគ្រាប់។ ចេញយឺតជាងគេ ប្រសើរជាងមិនបានចេញដែរ”។ ពាក្យមួយឃ្លានេះបានភ្ជាប់ជាមួយរូបភាពបង្ហាញអំពីកាមេរ៉ា ៣ គ្រាប់លើ Mate 20 Pro និងមានសរសេរអក្សរថា "ទីបំផុតអ្នកបានចូល Club កាមេរ៉ា ៣ គ្រាប់ហើយ។ ប៉ុន្តែយើងរើសកន្លែងល្អបានមុនរួចទៅហើយ”។
បន្ទាប់មក Huawei បានបង្ហោះរូបមួយសន្លឹកទៀតដែលនៅលើរូបភាពសរសេរថា ៖ "ស្តង់ដារមិន អាច Zoom បានអស្ចារ្យនោះទេ”។ ត្រង់នេះ Huawei បានប្រើអក្សរ "S” ពណ៌ខៀវដែលតំណាងឲ្យ Galaxy S10 និងអក្សរ "P” ពណ៌ក្រហមដែលតំណាងឲ្យ Huawei ត្រកូល P30។ រូបភាពនេះអមដោយពាក្យពេចន៍ថា ៖ "ការប្រកួតប្រជែងមិនប្រកៀកប្រកិតគ្នាសោះ។ ស្មាតហ្វូនអាច Zoom បានល្អជាងនេះនឹងមកដល់ថ្ងៃទី ២៦ ខែមីនា ២០១៩”។
មិនចប់ត្រឹមនេះ Huawei បានបញ្ចេញរូបមួយសន្លឹកទៀតបង្ហាញពីថ្មទំហំ ៤២០០ mAh របស់ Mate 20 Pro ដែលមានរៀបរាប់ថា ៖ "តិចពេកហើយសម្រាប់ថ្ម ៤១០០ mAh (ថ្មរបស់ Galaxy S10+)។ អ្នកអាចរីករាយបានពេញមួយថ្ងៃ ជាមួយថ្មដែលប្រើប្រាស់បានយូរជាងនេះ”។
ចុងក្រោយគេនេះ Huawei បានបង្ហោះវីដេអូខ្លីដែលពណ៌នាអំពីសមត្ថភាពខ្លាំងរបស់ស្មាតហ្វូនត្រកូល P ស៊េរីថ្មី ខណៈដែលស្មាតហ្វូន Galaxy S10 ពណ៌នាត្រឹមពាក្យថាស្តង់ដារប៉ុណ្ណោះ៕
The countdown to the next big thing is on. Join us 26.03.2019. #RewriteTheRules #HUAWEIP30 pic.twitter.com/bkEJJdt3vm
— Huawei Mobile (@HuaweiMobile) February 20, 2019
ចុចអាន៖