- 2019-02-15 02:21:45
- ព័ត៌មាន
Samsung ហ៊ានឲ្យដល់ ៥៥០ ដុល្លារ អ្នកប្ដូរពី iPhone ទៅប្រើ Galaxy S10
- 2019-02-15 02:21:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung ហ៊ានឲ្យដល់ ៥៥០ ដុល្លារ អ្នកប្ដូរពី iPhone ទៅប្រើ Galaxy S10
ចន្លោះមិនឃើញ
Galaxy S10 នឹងបង្ហាញមុខជាផ្លូវការនៅថ្ងៃទី ២០ ខែកុម្ភៈខាងមុខ ហើយការកុម្ម៉ង់ទិញទុកមុនក៏បានចាប់ផ្ដើមហើយ នៅលើទីផ្សារធំៗមួយចំនួន។ ជាមួយ Galaxy S10 ថ្មីនេះ Samsung ក៏បានបង្កើតយុទ្ធសាស្ត្រលក់ថ្មី ដើម្បីអូសទាញអ្នកប្រើប្រាស់ iPhone។
ជាក់ស្ដែង Samsung ប្រចាំសហរដ្ឋអាមេរិក ហ៊ានឲ្យតម្លៃ ៥៥០ ដុល្លារ សម្រាប់អ្នកដែលយក iPhone XR, iPhone XS, iPhone XS Max, iPhone X, iPhone 8/8 Plus មកប្ដូរយក Galaxy S10 ជំនាន់ថ្មី។ iPhone ម៉ូដែលចាស់ៗក៏អាចបានតម្លៃខ្ពស់ផងដែរ ដោយ iPhone 7/7 Plus បានតម្លៃ ៣០០ ដុល្លារ, iPhone 6s/6s Plus បានតម្លៃ ១៥០ ដុល្លារ, iPhone 6 Plus បានតម្លៃ ១០០ ដុល្លារ និង iPhone 6 បាន ៧៥ ដុល្លារ។
ក្រៅពី iPhone ស៊េរីខ្ពស់ ស្មាតហ្វូនដទៃទៀតដែលអាចបានតម្លៃ ៥៥០ ដុល្លារ មានដូចជា Galaxy Note9, Galaxy Note8, Galaxy S9/S9 Plus, LG V40 និង Pixel 3/3 XL។ គួរដឹងថាតម្លៃដែលផ្ដល់ជូន ក៏អាស្រ័យលើស្ថានភាពជាក់ស្ដែងរបស់ស្មាតហ្វូនផងដែរ។
Galaxy S10 រំពឹងថានឹងមានបីម៉ូដែលផ្សេងគ្នា រួមមាន Galaxy S10e, Galaxy S10 និង Galaxy S10 Plus។ សម្រាប់ម៉ូដែល Galaxy S10 Plus មានប្រភេទពិសេសដែលមានបំពាក់ RAM ទំហំដល់ ១២ GB និងអង្គផ្ទុក ១ TB ដែលរំពឹងថាមានតម្លៃប្រមាណ ១៥០០ ដុល្លារឯណោះ៕
ចុចអាន៖