• 2019-02-14 02:40:00
  • ព័ត៌មាន

​ត្រៀម​តែ​លុយ​ទៅ! លឺ​ដំណឹង AirPods 2/iPad Mini 5/AirPower ​បើក​កុម្ម៉ង់​ខ្ទង់​ថ្ងៃ ២២ មិនា

  • 2019-02-14 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ចុង​ក្រោយ​បង្អស់​លើ​គេហទំព័រ iphonehellas.gr របស់​ប្រទេស​ក្រិក​បាន​បញ្ជាក់​ថា​ខ្លួន​ទើប​ទទួល​ដំណឹង​បែកធ្លាយ​ពី​ប្រភព​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឲ្យ Apple នៅ​ចិន​ថា​នឹង​មាន​ការ​បើក​ឲ្យ​បញ្ជា​ទិញ (Pre-Order) ​ផលិតផល​ថ្មី​រួម​មាន​កាស AirPods 2, ឧបករណ៍​សាក​ថ្ម​ឥត​ខ្សែ AirPower និង iPad Mini 5 ​នា​ថ្ងៃ​ទី ២២ ​មិនា និង​ចេញ​លក់​ផ្លូវការ​នា​ថ្ងៃ​ទី ២៩ មិនា​អំឡុង​មួយ​សប្តាហ៍​បន្ទាប់។

រី​ឯ​ការ​បង្ហាញ​ខ្លួន​នឹង​ធ្វើ​ឡើង​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​របស់ Apple នា​ចន្លោះ​ថ្ងៃ​ទី ១១ ទៅ ២០ មិនា ឆ្នាំ ២០១៩។ ចំពោះ​ចចាមអារ៉ាម​កន្លង​ទៅ​កាស AirPods ជំនាន់​ទី​ពីរ រំពឹង​បើក​ឲ្យ​ប្រើ​មុខងារ Hey Siri ​និង​ការ​តាមដាន​សុខភាព Health Monitoring គួប​ផ្សំ​តម្លៃ​ឡើង​ខ្ពស់​ជាង​មុន​ប្រមាណ ៥០ ដុល្លារ។

ចំណែក​ឯ​ AirPower ដែល​ជា​ឧបករណ៍​សាក​ថ្ម​ឥត​ខ្សែ​ធ្លាប់​លេច​មុខ​ក្នុង​ផ្ទាំង​បង្ហាញ​របស់ Apple តាំង​ពី​ឆ្នាំ​ទៅ ក៏​នឹង​មាន​លក់​ផ្លូវការ បន្ទាប់​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​ចិន​ទើប​ចាប់​ផ្តើម​បង្វែរ​ចូល​ចង្វាក់​ផលិតកម្ម​កាល​ពី​ចុង​ខែ​មករា​។

ទៅ​មើល​ត្រកូល iPad Mini ​ដែល​ខកខាន​ចេញ​ផ្សាយ​តាំង​ពី​ខែ​កញ្ញា ឆ្នាំ ២០១៥ នឹង​ឡើង​ដល់​ជំនាន់ Mini 5 ដោយ​ផ្អែក​តាម​ដំណឹង​មុន​នេះ​បន្តិច​ Apple ក៏​ទើប​ចុះ​បញ្ជី​ iPad ជំនាន់​ថ្មី​ដល់​ទៅ ៧ ម៉ូឌែល​ជាមួយ EEC ​ក្នុង​នោះ​យ៉ាង​ហោច​ណាស់​មាន​សេរ៊ី Mini មួយ​ម៉ូឌែល និង​ឯ​ទៀត​ជា​ប្រភេទ​ iPad ធូរ​ថ្លៃ​អេក្រង់ ៩,៧ អ៊ីញ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ macrumors ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់