• 2019-02-08 22:07:00
  • ព័ត៌មាន

ណែនាំ​ឲ្យ​ស្គាល់​ស្រ្តី​មាន​បំផុត​ក្នុង​វិស័យ​បច្ចេកវិទ្យា​ទាំង ១១

  • 2019-02-08 22:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

ស្ត្រី​មាន​ភាគរយ​តិចតួច​លើ​ការងារ​ដឹកនាំ​ក្នុង​ក្រុមហ៊ុន​សំខាន់ៗ ហើយ​ក៏​កាន់​តែ​តិចតួច​ដើរ​តួនាទី​ជា​នាយក​ប្រតិបត្តិ​ក្នុង​វិស័យ​បច្ចេកវិទ្យា​។ 

១)​ អ្នក​ស្រី Laurene Powell Jobs អាយុ ៥៥ឆ្នាំ មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១៨.៥ ប៊ីលាន​ដុល្លារ រស់នៅ​សហរដ្ឋអាមេរិក ជាប់​លេខ​រៀង​ទី ៥៧ ក្នុង​បញ្ជី​អ្នក​មាន​បំផុត​លើ​លោក​របស់ Forbes។

  • ប្រភព​ទ្រព្យ៖ មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន Apple និង Disney ដោយ​ទទួល​មរតក​ពី​ស្វាមី​ក្រោយ​ លោក Steve Jobs។អ្នក​ស្រី​​បាន​បង្កើត​ក្រុមហ៊ុន Emerson Collective នៅ​ដើម​ឆ្នាំ ២០០០ ដែល​ពេល​បច្ចុប្បន្ន​មាន​ភាគហ៊ុន​សំខាន់​ក្នុង​ទស្សនាវដ្ដី The Atlantic។ 

២) អ្នក​ស្រី Dagmar Dolby អាយុ ៧៧ឆ្នាំ រស់នៅ​សហរដ្ឋ​អាមេរិក មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៤.១ ប៊ីលាន​ដុល្លារ ស្ថិត​នៅ​លេខ​រៀង​ទី ៤៧៩ ក្នុង​បញ្ជី​អ្នក​មាន​បំផុត​លើ​លោក​របស់ Forbes។

  • ប្រភព​ទ្រព្យ៖  អ្នក​ស្រី​ជា​ភាគទុនិក​ធំ​បំផុត​ក្នុង​ក្រុមហ៊ុន Dolby Laboratories ជា​ក្រុមហ៊ុន​ផលិត​ប្រព័ន្ធ​សំឡេង និង​បច្ចេកវិទ្យា​កាត់​បន្ថយ​កម្រិត​រំខាន​។ អ្នក​ស្រី​កាន់​ភាគហ៊ុន ៣៨% នៃ​ក្រុមហ៊ុន​ដែល​ស្វាមី​ក្រោយ​អ្នកស្រី​​បាន​បង្កើត​នៅ​ឆ្នាំ ១៩៦៥។ 

៣)​ អ្នក​ស្រី Judy Faulkner មាន​អាយុ ៧៥ រស់នៅ​សហរដ្ឋ​អាមេរិក មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៣.៦ប៊ីលាន​ដុល្លារ ស្ថិត​នៅ​លេខ​រៀង​ទី ៥៩២ ក្នុង​បញ្ជី​អ្នក​មាន​បំផុត​លើ​លោក​របស់ Forbes។

  • ប្រភព​ទ្រព្យ​៖ អ្នក​ស្រី​បាន​បង្កើត​ក្រុមហ៊ុន Epic Systems ជា​ក្រុមហ៊ុន​ប្រព័ន្ធ​កម្មវិធី​មួយ​អាច​កត់ត្រា​ទិន្នន័យ​វេជ្ជសាស្ត្រ​។ ក្រុមហ៊ុន​បាន​បង្កើត​នៅ​ឆ្នាំ ១៩៧៩ រក្សាទុក​ទិន្នន័យ​វេជ្ជសាស្ត្រ​របស់​ជនជាតិ​អាមេរិក​រាប់​រយ​លាន​។

៤) អ្នក​ស្រី Meg Whitman អាយុ ៦២ឆ្នាំ រស់នៅ​សហរដ្ឋ​អាមេរិក មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៣.៣ ប៊ីលាន​ដុល្លារ ស្ថិត​នៅ​លេខ​រៀង​ទី ៦៦១ ក្នុង​បញ្ជី​អ្នក​មាន​បំផុត​លើ​លោក​របស់ Forbes។

  • ប្រភព​ទ្រព្យ៖ អ្នក​ស្រី​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន eBay តាំង​ពី​ឆ្នាំ​ ២០០៨។​ អ្នក​ស្រីក៏​មាន​មុខងារ​ក្នុង​ក្រុមប្រឹក្សាភិបាល​សម្រាប់​អង្គភាព esports ហៅថា Immortals។ 

៥) អ្នក​ស្រី Zhou Qunfei អាយុ ៤៩ឆ្នាំ រស់នៅ​ហុងកុង មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៣.១ប៊ីលាន​ដុល្លារ ស្ថិត​ក្នុង​លេខ​រៀង​ទី ៧២៦ ក្នុង​បញ្ជី​អ្នក​មាន​បំផុត​លើ​លោក​របស់ Forbes។

  • ប្រភព​ទ្រព្យ​៖  អ្នក​ស្រី​បាន​បង្កើត​ក្រុមហ៊ុន Lens Technology ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​មួយ​ផលិត​កញ្ចក់​ការពារ​Touchscreens សម្រាប់​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ដូចជា Samsung, LG និង Microsoft។ 

៦) អ្នក​ស្រី Ma Dongmin អាយុ ៤៩ឆ្នាំ រស់នៅ​ប្រទេស​ចិន មាន​ទ្រព្យសម្បត្តិ​ប្រមាណ ២.៦ ប៊ីលាន​ដុល្លារ ស្ថិត​នៅ​លេខ​រៀង​ទី ៨៦១ ក្នុង​បញ្ជី​អ្នក​មាន​បំផុត​លើ​លោក​របស់ Forbes។

  • ប្រភព​ទ្រព្យ៖ អ្នក​ស្រី​បាន​រៀបការ​ជាមួយ​លោក Robin Li ជា​សហ​ស្ថាបនិក និង​នាយក​ប្រតិបត្តិការ​ក្រុមហ៊ុន Baidu ជា Search Engine មាន​ភាព​ពេញនិយម​មួយ​នៅ​ប្រទេស​ចិន​។ 

៧) អ្នក​ស្រី Lam Wai Yin រស់នៅ​ហុងកុង មាន​ទ្រព្យសម្បត្តិ​ប្រមាណ ២.៣ ប៊ីលាន​ដុល្លារ ស្ថិត​នៅ​លេខ​រៀង​ទី ១ ០២១​ ក្នុង​បញ្ជី​អ្នក​មាន​បំផុត​លើ​លោក​របស់ Forbes។

  • ប្រភព​ទ្រព្យ​៖ អ្នក​ស្រី​ជា​ប្រធាន​រោងចក្រ Biel Crystal ដែល​ផលិត​កញ្ចក់ Touchscreen សម្រាប់ iPhone និង​ផលិតផល​បច្ចេកវិទ្យា​ដទៃ​ទៀត រួម​ទាំង Smartwatch និង Tablet ផង​ដែរ​។ 

៨)​ អ្នក​ស្រី Thai Lee អាយុ ៦០ឆ្នាំ រស់នៅ​សហរដ្ឋ​អាមេរិក មាន​ទ្រព្យសម្បត្តិ​ប្រមាណ ២.៣ ប៊ីលាន​ដុល្លារ ស្ថិត​នៅ​លេខ​រៀង​ទី ១ ០២៨ ក្នុង​បញ្ជី​អ្នក​មាន​បំផុត​លើ​លោក​របស់ Forbes។

  • ប្រភព​ទ្រព្យ៖ អ្នក​ស្រី​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន SHI International ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិតផល និង​សេវាកម្ម IT (Information Technology) មាន​មូលដ្ឋាន​នៅ​រដ្ឋ New Jersey។

៩) អ្នក​ស្រី Wang Laichun អាយុ ៥១ឆ្នាំ រស់នៅ​ប្រទេស​ចិន មាន​ទ្រព្យសម្បត្តិ​ប្រមាណ ២ ប៊ីលាន​ដុល្លារ ស្ថិត​នៅ​លេខ​រៀង​ទី ១ ១៦១ ក្នុង​បញ្ជី​អ្នក​មាន​បំផុត​លើ​លោក​របស់ Forbes។

  • ប្រភព​ទ្រព្យ​៖ អ្នក​ស្រី​ជា​ប្រធាន​ក្រុមហ៊ុន Luxshare Precision ជា​រោងចក្រ​ផលិត​ឧបករណ៍​អេឡិចត្រូនិក​ (Electronic Connectors) សម្រាប់​ក្រុមហ៊ុន​ជា​ច្រើន ដូចជា Apple។ អ្នក​ស្ត្រី​ធ្លាប់​ធ្វើការ​ឲ្យ Foxconn។ 

១០) អ្នក​ស្រី Zeng Fangqin អាយុ ៥៣ឆ្នាំ រស់នៅ​ប្រទេស​ចិន មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១.៦ ប៊ីលាន​ដុល្លារ ស្ថិត​នៅ​លេខ​រៀង​ទី ១ ៣៨៩ ក្នុង​បញ្ជី​អ្នក​មាន​បំផុត​លើ​លោក​របស់ Forbes។

  • ប្រភព​ទ្រព្យ​៖ អ្នក​ស្រី​ជា​ប្រធាន​ក្រុមហ៊ុន Lingyi Technology ដែល​ផ្គត់ផ្គង់​សមាសធាតុ​អេឡិចត្រូនិក​សម្រាប់​ស្មាតហ្វូន​Tablet និង Laptop សម្រាប់​ក្រុមហ៊ុន​ល្បីៗ ដូចជា Huawei និង Apple។ 

១១) អ្នក​ស្រី Sheryl Sandberg អាយុ ៤៩ឆ្នាំ រស់នៅ​សហរដ្ឋ​អាមេរិក មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១.៦ ប៊ីលាន​ដុល្លារ ស្ថិត​នៅ​លេខ​រៀង​ទី ១ ៣៩៦ ក្នុង​បញ្ជី​អ្នក​មាន​បំផុត​លើ​លោក​របស់ Forbes។

  • ប្រភព​ទ្រព្យ​៖ អ្នក​ស្រី​ជា​ប្រធាន​នាយក​ប្រតិបត្តិ​នៅ​ក្រុមហ៊ុន Facebook និង​ធ្លាប់​កាន់​តួនាទី​ជា​អនុប្រធាន​ផ្នែក​លក់ និង​ប្រតិបត្តិការ​សកល​លើ Online៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់