• 2019-01-16 01:30:00
  • ផលិតផលថ្មី

Moqi កូន​កាត់ PlayStation Vita ជា​ស្មាតហ្វូន​ត្រូវ​ចិត្ត Gamer តម្លៃ​ចាប់​ផ្តើម​ដំបូង ៣៩៩ ដុល្លារ

  • 2019-01-16 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Moqi ដែល​ជា​ក្រុមហ៊ុន​សម្ព័ន្ធ​របស់ Snail Digital បាន​បន្ត​អភិវឌ្ឍ​នូវ​ Gaming Smartphone ជំនាន់​ថ្មី​របស់​ខ្លួន វិវត្ត​ពី​ជំនាន់​ចាស់​ឆ្នាំ ២០១៧ ជាមួយ​ការ​រចនា​បន្ថែម​នូវ​មុខងារ​ពិសេស​មួយ​ចំនួន។

ជា​កូន​កាត់​នៃម៉ាស៊ីន​លេង​ហ្គេម​ខ្នាត​តូច Sony PlayStation Vita ដោយផលិតផល​របស់​ប្រទេស​ចិន​មួយ​នេះ​ផ្តោត​ជា​ពិសេស​សម្រាប់ Gamer ព្រោះ​លើ​តួ​ខ្លួន​មាន​បំពាក់​នូវ​ប៊ូតុង D-Pad និង​ប៊ូតុង​សំខាន់​ជា​ច្រើន​ទៀត​តម្រូវ​ស្តង់ដារ​ក្នុង​ការ​លេង​ហ្គេម​ផ្ទាល់​តែ​ម្តង។

ចំពោះ​កម្លាំង​ម៉ាស៊ីន​ក៏​មិន​ខុស​ពី​គូ​ប្រជែង​ដទៃ ដោយ​ Moqi មាន​ប្រើប្រាស់​បន្ទះ​ឈីប Qualcomm Snapdragon 710 មាន RAM 6GB និង​អង្គ​ផ្ទុក 64GB ដោយ​រចនា​អេក្រង់ Full HD ទំហំ ៦ អ៊ីញ ស្រោប​ដោយ​កញ្ចក់​ការពារ Gorilla Glass 3 ធន់​មាំ​ល្អ បន្សំ​មុខងារ​បញ្ចុះ​កម្ដៅ Liquid Cooling។ កាមេរ៉ា​ក្រោយ​ទំហំ ១៦MP ខណៈ​ខាង​មុខ​អាច​ថត Selfie នូវ​ទំហំ 5MP ដំណើរការ​លើ Android 8.1 គាំទ្រ​មុខងារ​ការ​បង្កើត Macro Key ដោយ​ខ្លួន​ឯង។

ជាមួយ​ថាមពល​ថ្ម​ធំ ៦ ០០០mAh អាច​ដោះដូរ​បាន​តាម​ចិត្ត មិន​ភ័យ​រឿង​សាក​យឺត ព្រោះ​គាំទ្រ​ប្រព័ន្ធ​សាក​រហ័ស Quick Charge 3.0 មាន​រន្ធ​ដោត microSD រន្ធ​ដោត​កាស អម Stereo Speaker ពីរ​គ្រាប់​នៅ​ខ្នង​ក្រោយ​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​លេង​ស្លុង​អារម្មណ៍​រាល់​ពេល​ចុច​កាន់​ម្តងៗ។

បច្ចុប្បន្ន Moqi ស្ថិត​ក្នុង​គម្រោង​រៃអង្គាស​ថវិកា​ពី​អ្នក​ឧបត្ថម្ភ លើ​គេហទំព័រ​ Indiegogo ដោយ​សម្រាប់​ការ​ជាវ ៥០ នាក់​ដំបូង​នឹង​បញ្ចុះ​តម្លៃ​ត្រឹម ៣៩៩ ដុល្លារ/គ្រឿង ខណៈតម្លៃ​ស្តង់ដារ​អាច​ឡើង​ដល់ ៦៩៩ ដុល្លារ

ទស្សនាវីដេអូខាងក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់