• 2019-01-08 04:22:20
  • ផលិតផលថ្មី

JBL ចេញ​ Speaker ថ្មី​តម្លៃ​ចាប់​ពី​ ៣០ ដុល្លារ

  • 2019-01-08 04:22:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​បច្ចេកវិទ្យា​ CES ឆ្នាំ ២០១៩ ក្រុមហ៊ុន​ JBL ​បាន​បង្ហាញ​ចេញ​ឧបករណ៍​បំពង​សំឡេង (Speaker) ថ្មី​ជា​ម៉ូដែល​ ​JBL Flip 5 និង JBL JR POP ដោយ​មាន​តម្លៃ​ចាប់​ពី​ ៣០ ដុល្លារ​ឡើង​ទៅ​ លើ​ទីផ្សារ​បរទេស។

JBL Flip 5

និយាយ​ពី​រូបរាង​របស់​ JBL Flip 5 មិន​សូវ​ប្រែប្រួល​ខុស​ពី​ Flip 4 ខ្លាំង​ប៉ុន្មាន​ឡើយ។ ចំណុច​ផ្លាស់​ប្ដូរ​ គឺ​មាន​បន្ថែម​សមត្ថភាព​ធន់​នឹង​ទឹក​កម្រិត​ IPX7, ថាមពល​ថ្ម​ប្រើ​បាន​ ១២ ម៉ោង, ប្រើ​រន្ធ​សាក​ថ្ម​ USB Type-C និង​មាន​ជម្រើស​ពណ៌​ចំនួន​ ១១ ជា​​មួយ​តម្លៃ​លក់​ ១០០ ដុល្លារ។

JBL JR POP
JBL JR POP

មួយ​ម៉ូដែល​ទៀត​គឺ JBL JR POP ផលិត​ឡើង​សម្រាប់​ក្មេងៗ​ដោយ​មាន​ជម្រើស​ពណ៌​ស្រស់​ឆើត​ឆាយ​ជា​ច្រើន។ ម៉ូដែល​ JR POP នេះ​​មាន​សមត្ថភាព​ធន់​នឹង​ទឹក​កម្រិត IPX7, ថ្ម​ប្រើ​បាន​ ៥ ម៉ោង​, មាន​ភ្លើង​ LED លោត​ និង​មាន​លក់​តម្លៃ ៣០ ដុល្លារ៕

ចុចអាន៖

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់