• 2019-01-05 02:07:45
  • ផលិតផលថ្មី

Samsung ចេញ​ Monitor ថ្មី​អាច​ផ្អឹប​ជាប់​ជញ្ជាំង (វីដេអូ)

  • 2019-01-05 02:07:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បាន​ប្រកាស​ចេញ​ឮ​ Monitor ថ្មី​​ឲ្យ​ឈ្មោះ​ថា​ Space Monitor ដែល​អាច​សន្សំសំចៃ​ទីតាំង​បាន​យ៉ាង​ល្អ ព្រោះ​ថា​វា​មាន​ភ្ជាប់​​​នូវ​ដៃ​មួយ​អាច​ទាញ​ចេញ​ទាញ​ចូល​បាន​ និង​អាច​ទាញ​ផ្អឹប​នឹង​ជញ្ជាំង​ពេល​ឈប់​ប្រើ។

Space Monitor មាន​ជា​ពីរ​ប្រភេទ​គឺ​ទំហំ​ ២៧ អ៊ីញ​អាច​បង្ហាញ​រូបភាព​កម្រិត​ QHD និង​ទំហំ​ ៣២ អ៊ីញ​អាច​បង្ហាញ​រូបភាព​កម្រិត​ 4K UHD។ វា​មាន​តម្លៃ​ចាប់​ពី ៣៩៩ ដុល្លារ​ ដែល​នឹង​លក់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ចាប់​ពី​ថ្ងៃ​ទី ២៣ ខែ​កុម្ភៈ។

ទស្សនា​វីដេអូ​ខាង​ក្រោម​ដើម្បី​ដឹង​ច្បាស់​ពី​លក្ខណៈ​ពិសេស​របស់​ Space Monitor ៖ ​

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់